លុះ​អ្វី​ៗ​ត្រូវ​បាន​តំលើង​រួច​រាល់​អស់​ហើយ យើង​សង្កេត​ឃើញ​ថា កញ្ចប់ React មាន​ទំរង់​ដូច​ខាង​ក្រោម​នេះ៖

 

 

ដើម្បី​ចាប់​ផ្តើម​សរសេរ​កម្មវិធី React ជាអតិបរមា​មួយ យើង​ចាំបាច់​ត្រូវ​ចុច​បើក​ឯកសារ App.js នៅ​ក្នង​ថត src និង​លុប​អ្វី​ៗ​នៅ​ក្នុង​នោះ​ចោល​ទាំងអស់​ រួច​​សរសេរ​ឡើង​វិញ​ដូច​ខាង​ក្រោម​នេះ៖

 

import './App.css';

function App() {
  return (
    <div className="App">
      សូម​ស្វាគមន៍
    </div>
  );
}

export default App;

 

បន្ទាប់​មក​ទៀត យើង​ចាំបាច់​ត្រូវ​លុប​ចោល​នូវ​អ្វី​ៗ​ទាំងអស់ ដែល​មាន​​នៅ​ក្នុង​ឯកសារ App.css ហើយ​យើង​នឹង​សរសេរ​កូដ​ css សារជា​ថ្មី​ក្នុង​គោល​បំណង​ច្នៃ​រចនា​ទំព័រ​មេ​របស់​យើង​​ដែល​ជា​ឯកសារ App.js នៅ​ពេល​ខាង​មុខ​នេះ។

 

មួយវិញទៀត កញ្ចប់ React ក៏​ត្រូវ​គេ​ចាត់ទុក​ថា​ជា template engine មួយ​ដែរ អាស្រ័យហេតុនេះ យើង​អាច​ប្រើប្រាស់​កញ្ចប់​ React ក្នុងការ​​បង្កើត​ទំរង់​របស់​ទំព័រ HTML ទាំងឡាយ​ ដូច​ជា​ការប្រើប្រាស់​ភាសា template ដទៃ​ទៀត​ដែរ​៕