កញ្ចប់ React ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Facebook ជា​ដំបូង​ឡើយ គឺ​សំរាប់​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី Facebook តែ​ក្រោយ​មក កញ្ចប់​នេះ​ត្រូវ​បាន​ដាក់អោយ​ប្រើប្រាស់​ជា​សាធារណ​ និង​ទទួល​បាន​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​ ពី​សំណាក់​បណ្តា​អ្នក​សរសេរ​កម្មវិធី​ទាំងឡាយ​ទៅ​ជុំវិញ​ពិភពលោក​។

 

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កញ្ចប់ React ត្រូវ​បាន​គេយក​ទៅ​ប្រើប្រាស់​នៅ​លើ​ server ផង​ និង​នៅ​​ក្នុង​ browser ផង​ដែរ​។ ជាក់ស្តែង កញ្ចប់ Next.js ត្រូវ​បាន​បង្កើត​ឡើង​​ ដោយ​ឈរ​នៅ​លើ​មូលដ្ឋាន​គ្រឺះ​នៃ​កញ្ចប់ React នៅ​ក្នុង​ការសរសេរ​កម្មវិធី​នៅ​លើ server និង​នៅ​ក្នុង​ browser ។

 

យ៉ាងណាម៉ិញ បើសិន​ជា​យើង​មាន​កម្មវិធី Node.js រួច​ទៅ​ហើយ​នោះ យើង​អាច​តំលើង​កញ្ចប់ React នេះ​បាន​ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា​៖

 

npm install -g create-react-app

 

បន្ទាប់​មក​ទៀត យើង​អាច​បង្កើត​គំរោង​នៃ​កម្មវិធី React មួយ​បាន​ ដោយ​គ្រាន់​តែ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា៖

 

npx create-react-app myreact

 

ហើយ​ដើម្បីដំណើរការ​សាកល្បង​គំរោង React ថ្មី​នេះ​ យើង​គ្រាន់​តែ​បើក​បង្អួច​ខ្មៅ​ចូល​ទៅ​ក្នុង​ថត​នៃ​គំរោង​ថ្មី​​នេះ រួច​សរសេរ​នៅ​លើ​បង្អួច​នោះ​ថា៖

 

npm start