ក្រៅពីតំរូវអោយប្រដាប់មើលវីដេអូរបស់ប្រព័ន្ធ YouTube ឬ Facebook លេងវីដេអូតែមួយរឿងដាច់ៗពីគ្នា យើងក៏អាចតំរូវអោយប្រដាប់មើលវីដេអូទាំងនោះ លេងវីដេអូម្តងមួយខ្សែជាប់គ្នាតែម្តងក៏បានដែរ។ ឧទារណ៍ ដូចជារឿងភាគជាដើម ដែលមានវីដេអូជាច្រើនភាគជាប់ៗរហូតដល់រាប់រយឯណោះក៏មានដែរ។
ដើម្បីសំរេចគោលបំណងនេះបាន យើងចាំបាច់ត្រូវបង្កើតកំរងវីដេអូមួយ (playlist) ដែលនៅក្នុងនោះអាចមានវីដេអូមានចំនួនប៉ុន្មានភាគក៏បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖

លេង

សំរាក

បើកសំលេង

តំណរភ្ជាប់ទៅកាន់ប្រដាប់ចាក់វីដេអូបង្កើតឡើងដោយកូដខាងលើ៖
https://www.khmerweb.app/2019/03/blog-post_23.html
ជាលទ្ធផល រាល់លើកនៅពេលដែលប្រដាប់មើលវីដេអូ Facebook លេងចប់វីដេអូមួយរឿង វានឹងចាប់ផ្តើមលេងវីដេអូថ្មីបន្ទាប់មកទៀតជាស្វ័យប្រវត្តិ។ ហើយបើវាលេងចប់ដល់វីដេអូចុងក្រោយគេ វានឹងចាប់ផ្តើមលេងវីដេអូខាងដើមគេសារជាថ្មីម្តងទៀត។
នៅក្នុងកូដខាងលើ ចាប់ពីបន្ទាត់លេខ 6 រហូតដល់បន្ទាត់លេខ 11 គឺជាការបង្កើតកំរងនៃអត្តសញ្ញាណវីដេអូនៅក្នុងប្រព័ន្ធ Facebook ។ កំរងវីដេអូនោះមានឈ្មោះថា «playlist» និងដែលមានអត្តសញ្ញាណវីដេអូចំនួន 5 ខុសៗគ្នានៅក្នុងនោះ។
នៅលើបន្ទាត់លេខ 14 គឺជាការបង្កើតវត្ថុមានឈ្មោះថា index តំណាងអោយលេខរៀងនៃអត្តសញ្ញាណវិដេអូនៅក្នុងកំរង playlist ។ តំលៃដំបូងបំផុតរបស់វត្ថុ index នោះគឹជាលេខ 0 ដែលលេខរៀងនៅខាងដើមគេរបស់អត្តសញ្ញាណវីដេអូនៅក្នុងកំរង playlist ។
នៅលើបន្ទាត់លេខ 18 គឺជាការបង្កើតតំណភ្ជាប់ទៅកាន់វីដេអូនៅក្នុងប្រព័ន្ធ Facebook ដែលមានអត្តសញ្ញាណមានលេខរៀងនៅខាងដើមកំរង playlist ។
នៅលើបន្ទាត់លេខ 106 គឺជាការតំរូវអោយប្រដាប់មើលវីដេអូ Facebook លេងវីដេអូដែលមានអត្តសញ្ញាណនៅខាងដើមកំរង playlist មុនគេ។ ដំណរភ្ជាប់ទៅកាន់វីដេអូនោះគឺជាតំលៃរបស់វត្ថុឈ្មោះ videoUrl ។
ជាលទ្ធផល ដូចយើងបានដឹងរួចមកហើយថា នៅពេលដែលប្រដាប់មើលវីដេអូ Facebook លេងចប់វីដេអូមួយរឿងៗ វាតែងតែបង្កើតនូវហេតុការណ៍មួយមានឈ្មោះថា «finishedPlaying» ដែលជាប្រការធ្វើអោយក្បួនអត់ឈ្មោះមួយដែលត្រូវបានតភ្ជាប់ជាមួយនឹងហេតុការណ៍នេះ ត្រូវយកទៅអនុវត្តជាស្វ័ប្រវត្តិ ដូចជាការសរសរនៅលើបន្ទាត់លេខ 48 នោះស្រាប់។
ហើយនៅពេលដែលក្បួននោះត្រូវយកទៅអនុវត្តជាស្វ័យប្រវត្តិ ផ្ទៃរបស់ browser នឹងប្រែក្លាយជាស វត្ថុឈ្មោះ index កើនតំលៃធំជាងមុនមួយ ដូចជាការសរសេរនៅលើបន្ទាត់លេខ 54 ។ ជាមួយគ្នានេះ តំលៃរបស់វត្ថុឈ្មោះ index ក៏ត្រូវផ្ទៀងផ្ទាត់ពិនិត្យមើលថាតើវាធំជាងតំលៃរប់សលេខរៀងអត្តសញ្ញាណវីដេអូចុងក្រោយគេនៅក្នុងកំរង playlist ដែរឬទេ បើធំជាង តំលៃរបស់វត្ថុ index នោះនឹងត្រូវប្តូរអោយស្មើរនឹងតំលៃលេខរៀងនៅខាងដើមកំរង playlist វិញ គឺស្មើសូន្យ ដូចជាការសរសេរនៅលើបន្ទាត់លេខ 58 និង 59 នោះស្រាប់។
បន្ទាប់មកទៀត វត្ថុឈ្មោះ videoUrl នឹងត្រូវប្តូរតំលៃរបស់វាអោយស្មើរនឹងតំណរភ្ជាប់ទៅកាន់វីដេអូបន្ទាប់មកទៀត ដែលអត្តសញ្ញាណរបស់វាមាននៅក្នុងកំរង playlist ដូចជាការសរសេរនៅលើបន្ទាត់លេខ 64 ។
ចុងក្រោយបង្អស់ វីដេអូនៅក្នងប្រដាប់មើលវីដេអូ Facebook នឹងត្រូវជំនួសដោយវីដេអូថ្មីដែលមានអត្តសញ្ញាណជាលេខរៀងបន្ទាប់ពីលេខរៀងនៃវីដេអូមុន ដូចជាការសរសេរនៅបន្ទាត់លេខ 68, 69 និង 70 ៕