យើងដឹងរួចមកហើយថា YouTube គឺជាប្រព័ន្ធមួយនៅលើ Internet សំរាប់អោយមនុស្សមនានៅជុំវិញពិភពលោកយកវីដេអូរបស់គេទៅទុកនៅទីនោះ ដើម្បីអាចអនុញ្ញាតអោយអ្នកផ្សេងទៀតអាចទស្សនាវីដេអូរបស់ពួកគេ និងឬចែករំលែកជាមួយនឹងអ្នកឯទៀតៗ នៅពាសពេញពិភពលោក។
មួយវិញទៀត ដើម្បីអនុញ្ញាតអោយទស្សនិកជនទាំងឡាយអាចបញ្ឍប់វីដេអូនៅមួយកន្លែង (pause) រំលងវីដេអូមួយចំនួន (skip) ឬបិទវីដេអូឈប់លែងមើល (stop) ប្រព័ន្ធ YouTube បានបង្កើតប្រដាប់ចាក់វីដេអូ (player) មានស្រាប់មួយអោយយើង ដើម្បីអាចធ្វើសកម្មភាពដូចការរៀបរាប់ខាងលើនេះ អាស្រ័យទៅតាមបំណងរបស់យើង។
ក៏ប៉ុន្តែលើសពីនេះទៀត ប្រព័ន្ធ YouTube ក៏អនុញ្ញាអោយយើងអាចយកប្រដាប់ចាក់វីដេអូរបស់គេ ទៅកែច្នៃរចនាជាប្រដាប់ចាក់មើលវីដេអូមានរូបរាងប្លែកៗ អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់យើងផងដែរ (customization) ។ ហើយការរចនាកែច្នៃប្រដាប់ចាក់វីដេអូ YouTube អាចត្រូវធ្វើឡើងតាមរយៈការសរសេរកម្មវិធីជាភាសា JavaScript ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
/*កូដខាងក្រោមនេះ គឺជា css ចាំបាច់សំរាប់រចនា menu នៅខាងក្រោម
ដែលនៅក្នុងនោះមានពក្យថា «លេង» «សំរាក» និង «ឈប់»។*/
ul{
list-style-type: none;
margin: 0;
padding: 0;
overflow: hidden;
background-color: #333;

li {
float: left;

li a {
display: block;
color: white;
text-align: center;
padding: 14px 16px;
text-decoration: none;

li a:hover{
background-color: #111;
cursor:pointer;

លេង

សំរាក

ឈប់

តំណរភ្ជាប់ទៅកាន់ប្រដាប់ចាក់វីដេអូបង្កើតឡើងដោយកូដខាងលើៈ