មុន​នឹង​ចាប់​ផ្តើម​សិក្សា​ពី​មូលដ្ឋាន​ទិន្នន័យ SQLite យើង​ចាំបាច់​ត្រូវ​តំលើង​កញ្ចប់ SQLite នៅ​ក្នុង​កម្មវិធី​គេហទំព័រ​របស់​យើង​ជា​មុន​សិន ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា​៖

 

npm install sqlite3

 

បន្ទាប់​មក​ទៀត យើង​អាច​បង្កើត​ថត​សំរាប់​រក្សា​ទុក​ឯកសារ​ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​របស់​យើង​​ មាន​ដូច​ជា​ថត DB ជាដើម​។ ចំពោះ​ឯកសារ​ដែល​ជា​មូលដ្ឋាន​ទិន្នន័យ យើង​អាច​ដាក់​ឈ្មោះ​ថា​យ៉ាង​ម៉េច​ក៏​បាន​ដែរ មាន​ជា​ឧទាហរណ៍​ដូច​ជា database.db ជាដើម​។ ហើយ​ដើម្បី​ភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ​ដែល​ជា​ឯកសារ database.db នោះ យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

import express from 'express'
import path from 'path'

const app = express()
const port = process.env.PORT || 3000
const __dirname = path.resolve()
 
import index from './routes/index.js'
import backend from './routes/backend.js'
import db from './models/connectSQLite.js'

app.use('/',function(req,res,next){
    req.db = db
    next()
})
app.set('views', path.join(__dirname, 'views'))
app.set('view engine', 'ejs')
app.use(express.static(path.join(__dirname, 'public')))
app.use(express.urlencoded({extended:false}))
app.use(express.json())
                                  
app.use('/',index) 
app.use('/backend',backend) 

app.listen(port,function(){
    console.log(`This application is listening to the port: ${port}`)
})

 

//models/connectSQLite.js
//npm install sqlite3

import sqlite3 from 'sqlite3'
import path from 'path'

const __dirname = path.resolve()
let db = new sqlite3.Database(path.join(__dirname, 'DB/database.db'),(err)=>{
    if(err){
        console.error(err.message);
    }
    console.log('Connected to the main database.')
})

export default db