បណ្តាកម្មវិធី Node.js ទាំងឡាយ​អាច​ប្រើប្រាស់​​មូលដ្ឋាន​ទិន្នន័យ MySQL សំរាប់​រក្សាទុក​នូវ​ទិន្នន័យ​គ្រប់​យ៉ាង​នៅ​លើ​​បណ្តាញ Internet ។ មូយវិញទៀត MySQL ជាមូលដ្ឋាន​ទិន្នន័យ​ដ៏​មានប្រជាប្រិយភាពនិងប្រកបដោយ​សុវត្ថិភាពមួយ ដែល​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាងទូលំទូលាយបំផុត​​​​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​។

 

ជាកិច្ចចាប់ផ្តើម ដើម្បីអាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នេះបាន យើងចាំបាច់​ត្រូវ​ទាញយក​ផ្នែក​ទន់ MySQL មក​តំលើង​នៅ​ក្នុង​កំព្យូទ័រ​របស់យើង ដោយ​ចូល​ទៅកាន់អាស័យដ្ឋាននេះ https://ampps.com/downloads/

 

ក្រោយ​ពី​មាន​ផ្នែកទន់ MySQL ​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​ហើយ យើង​ចាំបាច់​ត្រូវ​ទាញយក​និងតំលើង​សាស្ត្រា mysql មួយទៀតដែល​មាន​នាទី​​ជា driver អាច​អនុញ្ញាត​អោយ​បណ្តា​កម្មវិធី Node.js ទាំងឡាយ​ភ្ជាប់​ទំនាក់ទំនងទៅនឹង​​មូលដ្ឋាន​ទិន្នន័យ MySQL ។ ដើម្បី​ទាញយក​និង​តំលើង​សាស្ត្រា mysql ​យើង​ត្រូវ​​សរសេរ​នៅ​លើ​បង្អួច Terminal ​ដូច​ខាង​ក្រោម​នេះ៖

 

npm install mysql

 

បន្ទាប់​មក​ទៀត​ យើង​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្មវិធី​របស់​យើង​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ MySQL បាន​ ដោយ​ធ្វើ​ដូច​ខាងក្រោម​នេះ៖

 

import express from 'express'
import path from 'path'

const app = express()
const port = process.env.PORT || 3000
const __dirname = path.resolve()
 
import index from './routes/index.js'
import backend from './routes/backend.js'
import con from './models/connectMySQL.js'

app.use('/',function(req,res,next){
    req.con = con
    req.__dirname = __dirname
    next()
})

app.set('views', path.join(__dirname, 'views'))
app.set('view engine', 'ejs')
app.use(express.static(path.join(__dirname, 'public')))
app.use(express.urlencoded({extended:false}))
app.use(express.json())
                                  
app.use('/',index) 
app.use('/backend',backend) 

app.listen(port,function(){
    console.log(`This application is listening to the port: ${port}`)
})

 

/* ./routes/index.js */
import express from 'express'
const index = express.Router()

let data = {}

index.get('/',(req,res)=>{
    data.message = `កម្មវិធី​មូលដ្ឋាន​ទិន្នន័យ MySQL`
    res.render('base',data)
})
 
export default index

 

//models/connectMySQL.js
//npm install mysql
import mysql from 'mysql'

let con = mysql.createConnection({
    host: "localhost",
    user: "root",
    password: "mysql"
})

con.connect(function(err){
    if (err) throw err
    console.log("Connected to the main database!!")
})

export default con