ការបង្កើត​តារាង​ទិន្នន័យ ត្រូវ​ធ្វើ​ឡើង​ក្នុង​ ៣ ដំណាក់កាល​គឺ៖

 

១. ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ឯកសារ​ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​ដោយ​ប្រើប្រាស់​ក្បួន​ឈ្មោះ connect() នៅ​ក្នុង module sqlite3 ។ 
២. បង្កើត​ instance នៃ​ថ្នាក់ Cursor មួយ​ដោយ​ប្រើប្រាស់ method cursor() នៃ​ថ្នាក់ Connection ។ 

៣. ប្រើប្រាស់ method execute() នៃ​ថ្នាក់ Cursor ដើម្បី​អនុវត្ត statement CREATE TABLE នៃ​ភាសា SQL ។

 

import sqlite3
 
conn = sqlite3.connect('mydb.db')
cursor = conn.cursor()
 
sql ='''CREATE TABLE EMPLOYEE(
  FIRST_NAME CHAR(20) NOT NULL,
  LAST_NAME CHAR(20),
  AGE INT,
  SEX CHAR(1),
  INCOME FLOAT
)
'''
cursor.execute(sql)
print("Table created successfully........")
 
conn.commit()
conn.close()