SQLite គឺជាកញ្ចប់នៃក្បួនខ្នាតដ៏តូចនិងយ៉ាងពេញលក្ខណៈមួយ ត្រូវគេយកទៅប្រើប្រាស់សំរាប់បង្កើតមូលដ្ឋានទិន្នន័យអាជីពម៉្យាង ដែលប្រើប្រាស់ភាសា SQL នៅក្នុងការបញ្ចេញបញ្ចូលទិន្នន័យ។ មួយវិញទៀត មូលដ្ឋានទិន្នន័យ SQLite គឺជាឯកសារដាច់ដោយឡែកមួយ ដែលអាចត្រូវរក្សាទុកនៅក្នុងថតណាមួយក៏បានដែរ។ លើសពីនេះទៀត យើងអាចរក្សាទុកទិន្នន័យគ្មានចំនួនកំណត់ នៅក្នុងឯកសារពិសេសមួយនេះ។ ជាលទ្ធផល គិតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់មូលដ្ឋានទិន្នន័យ SQLite បានកើនដល់ជាង 1,000 billion នាក់ហើយ។
យ៉ាងណាម៉ិញ នៅក្នុងកម្មវិធីជាភាសា Python យើងមិនចាំបាច់តំឡើងអ្វីទាំងអស់ ពីព្រោះមូលដ្ឋានទិន្នន័យ SQLite ត្រូវបានបញ្ចូលរួចជាស្រេចទៅក្នុងកញ្ចប់នៃភាសា Python នៅពេលដែលយើងតំលើង software នៃភាសា Python នៅក្នុងឧបករណ៍អេឡិចត្រូនិករបស់យើង។ អាស្រ័យហេតុនេះ ដើម្បីយកក្បួនខ្នាតទាក់ទងនឹងមូលដ្ឋានទិន្នន័យ SQLite មកប្រើ យើងគ្រាន់តែ import ឯកសារដែលជា module sqlite3 គឺជាការស្រេច។ ហើយដើម្បីបង្កើតមូលដ្ឋានទិន្នន័យ SQLite ណាមួយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
import sqlite3
conn = sqlite3.connect('mydb.db')