គួរ​រំលឹកឡើងវិញ​ថា សំរាប់​កម្មវិធី​គេហទំព័រ នៅ​ពេល​ដែល​អ្នក​ចូលមើល​ចុច​ចង់​មើល​ទំព័រ​ណា​មួយ អាស័យដ្ឋាន​ (URL) របស់​ទំព័រ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​គេហទំព័រ​ដើម្បី​ពិនិត្យ​និង​ធ្វើការឆ្លើយតប​ដ៏​សម​ស្រប​ណា​មួយ។ ហើយ​ជាទូទៅ ការឆ្លើយតប​​គឺ​ជាការបង្ហាញ​ព័ត៌មាន​​​​ដែល​ទាក់ទង​និង​អាស័យដ្ឋាននោះ​នៅ​លើ​ browser ។

 

មួយវិញទៀត យន្តការពិនិត្យ​​​​មើល​អាស័យដ្ឋាន​ដើម្បី​​ធ្វើការឆ្លើយតប​​​ដ៏​សម​ស្រប​​ណា​មួយ​នោះ​ ត្រូវ​គេ​​ហៅ​​​​ជា​ភាសា​អង់គ្លេសថា «routing» ដែល​យើង​អាច​ប្រើ​ពាក្យ​ខ្មែរ​ថា «ការកំណត់ផ្លូវ» សំរាប់បកប្រែ​ពាក្យ​នេះ​​បាន​ ពីព្រោះយន្តការនេះមានលក្ខណៈ​ដូច​ជា​ការកំណត់​ផ្លូវ​ទៅ​កាន់ឯកសារ​ណា​មួយដែរ​។

 

យ៉ាងណាម៉ិញ ការកំណត់ផ្លូវ​ចូលទៅ​កាន់ឯកសារណា​មួយ អាចត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ក្បួន​ឈ្មោះ Router() នៃ​សាស្ត្រា Express នៅក្នុង​ឯកសារ​ដាច់​ដោយ​ណាមួយ​បាន ដោយ​ធ្វើ​​ដូច​ខាង​ក្រោម​នេះ៖

 

/* សាស្ត្រា ./routes/index.js */
var express = require('express');
var router = express.Router();
 
/* GET home page. */
router.get('/', function(req, res, next) {
  res.render('index');
});
 
module.exports = router;

 

/* កម្មវិធី express.js */
var http = require('http');
var express = require('express');
var app = express();
var path = require('path');
var port = process.env.PORT || 3000;
 
//ការយក​សាស្ត្រា index នៅ​ក្នុង​ថត routes មក​ប្រើ
var indexRouter = require('./routes/index');
  
app.set('views', path.join(__dirname, 'views'));
app.set('view engine', 'ejs');
 
//ការយក​ក្បួន​នៅ​ក្នុង​សាស្ត្រា index ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​
//ដែល​មានអាស័យដ្ឋានជា​ទំព័រ​ដើម                                        
app.use('/', indexRouter);  
 
app.listen(port, function() {
  console.log('The server is running at port '+port);
});

 

នៅលើបន្ទាត់លេខ 9 ការសរសេរ​ថា var indexRouter = require('./routes/index'); គឹ​ជាការ​យក​សាស្ត្រា index នៅ​ក្នុង​ថត routes មក​ប្រើ​នៅ​ក្នុង​កម្មវិធី​ខាង​លើ​។ យើងពិនិត្យ​ឃើញថា សាស្ត្រា index ត្រូវ​បានបង្កើត​ឡើង​នៅ​ក្នុង​ឯកសារ index.js ស្ថិត​នៅ​ក្នុង​ថត routes ។

 

នៅលើ​បន្ទាត់​លេខ 16 ការសរសេរថា app.use('/', indexRouter); គឹ​ជាការ​យក​ក្បួន​នៅ​សាស្ត្រា index នៅក្នុង​ថត routes មក​ប្រើ ក្នុង​គោលបំណត់​កំណត់​ផ្លូវ​ទៅ​កាន់​ឯកសារ index.ejs នៅ​ក្នុង​ថត views នៅ​ពេល​ដែល​មាន​ការចុច​អាស័យដ្ឋាន​ដែល​ជា​ទំព័រ​ដើម​៕