រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ មាន​សាស្ត្រា​​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​សំរាប់​ជា​ជំនួយ​ដល់​អ្នក​អភិវឌ្ឍ​កម្មវិធី​គេហទំព័រ Node.js ​​ទាំងឡាយ អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​បង្កើត​កម្មវិធី​គេហទំព័រ​គ្រប់​បែប​យ៉ាង​​។ នៅ​ក្នុង​ចំណោម​សាស្ត្រា​​ទាំងនោះ «Express» ត្រូវ​បាន​គេ​មក​ប្រើ​ជាទូទៅ​សំរាប់​បង្កើត​កម្មវិធី​គេហទំព័រ​ធំ​ៗ​ជា​ច្រើន​។

 

យើង​អាច​ទាញ​យកសាស្ត្រា​ «Express» នេះ​មក​តំឡើង​នៅ​ក្នុង​ថត​ដែល​ជា​​កម្មវិធី​របស់យើង​ ដោយ​សរសរ​បញ្ជា «npm install express --save» នៅ​លើ​បង្អួច​ខ្មៅ​ដែល​ជា​កម្មវិធី «Node.js command prompt»​ ។

 

បន្តាប់​ពី​មាន​ឯកសារ​ដែល​ជា​សាស្ត្រា Express នៅ​ក្នុង​ថត​ជាមួយ​នឹង​កម្មវិធី​គេហទំព័រ​​របស់យើង​ហើយ យើង​អាច​ធ្វើការសាកល្បង​បង្កើត​កម្មវិធី​គេហទំព័រ​​ប្រើប្រាស់​សាស្ត្រា «Express»​ ដ៏តូច​ជាង​គេបំផុត​មូយ​ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖

 

var http = require('http');
//ការយក​តម្រា Express.js មកប្រើ
var express = require('express');
var app = express();
var port = process.env.PORT || 3000;
 
app.get('/', function(req, res) {
  res.send('កម្មវិធី​គេហទំព័រ​ដោយ​ប្រើប្រាស់​សាស្ត្រា Express!!');
});
 
app.listen(port, function() {
  console.log('កម្មវិធី​គេហទំព័រ​នេះរង់​ចាំទទួល​សំណើរ​តាម​ច្រក​លេខ '+port);
});

 

នៅ​លើ​បន្ទាត់​លេខ 3 ការសរសេរ​ថា var express = require('express'); គឺ​ជាការ​យក​សាស្ត្រា​ Express មក​ប្រើ​នៅ​ក្នុង​កម្មវិធី​ខាង​លើ​៕