ជាមួយ​នឹង​ភាសា Python យើង​អាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​បាន​យ៉ាង​ច្រើន​ប្រភេទ មាន​ដូចជា​មូលដ្ឋាន​ទិន្នន័យ MySQL ដែល​ប្រើប្រាស់​ភាសា SQL សំរាប់​បញ្ចេញ​បញ្ចូល​ទិន្នន័យ និង​មូលដ្ឋាន​ទិន្នន័យ MongoDB ដែល​មិន​ប្រើប្រាស់​ភាសា SQL ក្នុង​ការបញ្ចេញ​បញ្ចូល​ទិន្នន័យ​។ យ៉ាង​ណាម៉ិញ គ្រប់​មូលដ្ឋាន​ទិន្នន័យដែល​មិន​ប្រើប្រាស់​ភាសា SQL ត្រូវ​គេ​ចាត់ទុក​ថា​ជា​មូលដ្ឋាន​ទិន្នន័យ​ប្រភេទ NoSQL មាន​ដូចជា MongoDB ជាដើម​។

 

យ៉ាងណាម៉ិញ ដើម្បី​អាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ MongoDB យើង​មិន​បាច់​ធ្វើ​អ្វី​ច្រើន​នោះ​ទេ គឺ​យើង​គ្រាន់​តែ​បង្កើត account មួយ​នៅ​លើ​គេហទំព័រ​របស់​មូលដ្ឋាន​ទិន្នន័យ​មួយ​នេះ ដែល​មាន​អាស័យដ្ឋាន​ជា https://www.mongodb.com/cloud/atlas គឺ​ជា​ការស្រេច​។

 

បន្ទាប់​មក​ទៀត ដើម្បី​អាច​ប្រាស់​ទិន្នន័យ MongoDB ជាមួយ​នឹង​ភាសា Python បាន យើង​អាច​តំលើង​កញ្ចប់ PyMongo ដោយ​គ្រាន់​តែ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា pip install pymongo និង​តំលើង​កញ្ចប់ Dnspython ដោយ​សរសេរ​ថា pip install dnspython គឺ​ជា​ការស្រេច​។

 

បន្ទាប់​ពី​តំលើង​កញ្ចប់ PyMongo និង Dnspython រួច​ហើយ យើង​អាច​ធ្វើការ​សាកល្បង​មើល​ថា តើ​កញ្ចប់​នេះ អាច​ដំណើរការ​បាន​ជាមួយ​នឹង​កម្មវិធី​ជា​ភាសា Python ឬ​យ៉ាងណា​នោះ ដោយ​គ្រាន់​តែ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា python រួច import pymongo ដូច​ខាង​ក្រោម​នេះ៖

 

c:\>python
Python 3.8.5 (tags/v3.8.5:580fbb0, Jul 20 2020, 15:43:08) [MSC v.1926 32 bit (Intel)] on win32
Type "help", "copyright", "credits" or "license" for more information.
>>>import pymongo
>>>