ដើម្បី​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​យើង​មួយ នៅ​លើ​គេហទំព័រ​របស់​មូលដ្ឋាន​ទិន្នន័យ MongoDB Atlas យើង​ចាំបាច់​ត្រូវ​បង្កើត​វត្ថុ​ដែល​ជា instance នៃ​ថ្នាក់ MongoClient ជាមុន​សិន ដោយ​ផ្តល់​តំណរ​ភ្ចាប់​ទៅ​កាន់ account របស់​យើង​នៅ​លើ​គេហទំព័រ MongoDB ជា argument សំរាប់ constructor នៃ​ថ្នាក់ MongoClient ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
 
mydb = myclient["mydatabase"]

 

យើង​ត្រូវ​ធ្វើ​ការកត់សំគាល់​ថា ក្រោយ​ពី​បង្កើត​រួច​ហើយ មូលដ្ឋាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​យើង មិន​ទាន់​បញ្ចេញ​រូបរាង​អោយ​ឃើញ​នៅ​ឡើយ​នោះ​ទេ គឺ​វា​បង្ហាញ​រូបរាង​តែ​នៅ​ពេលណា​ដែល​ទិន្នន័យ​ផ្សេង​ៗ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​នោះ​តែ​ប៉ុណ្ណោះ​។ អាស្រ័យហេតុ​នេះ យើង​ចាំបាច់​ត្រូវ​បង្កើត collection មួយ​ជាមុន​សិន​មុន​នឹង​បញ្ចូល​ទិន្នន័យ​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​នោះ​។ សូម​បញ្ជាក់​ថា collection នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង table នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ SQL ។ ហើយ​ការបង្កើត collection ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖

 

from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
 
mycol = mydb["customers"]

 

បន្ទាប់​មក​ទៀត យើង​អាច​បញ្ជូល​ទិន្នន័យ​ផ្សេង​ៗ ដែលមាន​ប្រភេទ​​ជា​សំណុំ dictionary នៅ​ក្នុង​ភាសា Python ​ចូល​ទៅ​ក្នុង collection "customers" បាន​ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖

 

from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
 
mydict = { "name": "John", "address": "Highway 37" }
 
x = mycol.insert_one(mydict)

 

នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB ទិន្នន័យ​ដែល​ជាសំណុំ dictionary នៅ​ក្នុង​ភាសា Python ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ជា document ។ ហើយ​ការបញ្ចូល document ណាមួយ​ចូល​ទៅ​ក្នុង collection ណាមួយ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ method ឈ្មោះ insert_one() ។

 

យ៉ាងណាម៉ិញ នៅ​ពេល​ដែល document ណា​មួយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង collection ណាមួយ ប្រព័ន្ធ MongoDB និង​បង្កើត item ថ្មី​មួយ​ទៀត បញ្ចូល​ទៅ​ក្នុង document នោះ​។ item ថ្មី​នោះ​មាន key ដែលជា "_id" និង value ជា​អត្តសញ្ញាណ​ខុស​គេ​តែ​មួយ​គត់ (unique id) ​សំរាប់ document ថ្មី​នោះ​។ ជាក់ស្តែង បន្ទាប់​ពី​បញ្ចូល document ខាង​លើ​នេះ ចូល​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​យើង​ហើយ បើ​យើង​ចូល​ទៅ​ក្នុង​ account របស់​យើង​នៅ​លើ​គេហទំព័រ MongoDB Atlas យើង​នឹង​ឃើញ item ថ្មី​នោះ ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖

 

 

យ៉ាងណាម៉ិញ អត្តសញ្ញាណ​ថ្មី​តែ​មួយ​គត់​នោះ នឹង​ត្រូវ​បញ្ចេញ​មក​ក្រៅ ដោយ​វិធី​ឈ្មោះ insert_one() នៅ​ពេល​ដែល​យើង​យក​វិធី​នេះ​មក​ប្រើ​ដើម្បី​បញ្ចូល​ទិន្ននន័យ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

from pymongo import MongoClient
 
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
 
mydict = { "name": "Peter", "address": "Lowstreet 27" }
 
x = mycol.insert_one(mydict)
 
print(x.inserted_id)

 

ក្រៅ​ពី​ការបញ្ចូល document តែ​មួយ​ចូល​ទៅ​ក្នុង collection យើង​ក៏​អាច​បញ្ចូល document ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ចូល​ទៅ​ក្នុង document បាន​ដែរ ដោយ​ប្រើប្រាស់ method ឈ្មោះ insert_many() ដូច​ខាងក្រោម​នេះ៖

 

from pymongo import MongoClient
 
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
 
mylist = [
  { "name": "Amy", "address": "Apple st 652"},
  { "name": "Hannah", "address": "Mountain 21"},
  { "name": "Michael", "address": "Valley 345"},
  { "name": "Sandy", "address": "Ocean blvd 2"},
  { "name": "Betty", "address": "Green Grass 1"},
  { "name": "Richard", "address": "Sky st 331"},
  { "name": "Susan", "address": "One way 98"},
  { "name": "Vicky", "address": "Yellow Garden 2"},
  { "name": "Ben", "address": "Park Lane 38"},
  { "name": "William", "address": "Central st 954"},
  { "name": "Chuck", "address": "Main Road 989"},
  { "name": "Viola", "address": "Sideway 1633"}
]
 
x = mycol.insert_many(mylist)
 
#print list of the _id values of the inserted documents:
print(x.inserted_ids)

 

មួយវិញទៀត បើសិន​ជា​យើង​ចង់​ជំនួស​តំលៃ​របស់ _id ដោយ​លេខ​ណា​មួយ​របស់​យើង​ផ្ទាល់​ យើង​អាច​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

from pymongo import MongoClient
 
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
 
mylist = [
  { "_id": 1, "name": "John", "address": "Highway 37"},
  { "_id": 2, "name": "Peter", "address": "Lowstreet 27"},
  { "_id": 3, "name": "Amy", "address": "Apple st 652"},
  { "_id": 4, "name": "Hannah", "address": "Mountain 21"},
  { "_id": 5, "name": "Michael", "address": "Valley 345"},
  { "_id": 6, "name": "Sandy", "address": "Ocean blvd 2"},
  { "_id": 7, "name": "Betty", "address": "Green Grass 1"},
  { "_id": 8, "name": "Richard", "address": "Sky st 331"},
  { "_id": 9, "name": "Susan", "address": "One way 98"},
  { "_id": 10, "name": "Vicky", "address": "Yellow Garden 2"},
  { "_id": 11, "name": "Ben", "address": "Park Lane 38"},
  { "_id": 12, "name": "William", "address": "Central st 954"},
  { "_id": 13, "name": "Chuck", "address": "Main Road 989"},
  { "_id": 14, "name": "Viola", "address": "Sideway 1633"}
]
 
x = mycol.insert_many(mylist)
 
#print list of the _id values of the inserted documents:
print(x.inserted_ids)