នៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ការស្រង់យកទិន្នន័យនៅក្នង collection ផ្សេងៗមកប្រើ អាចត្រូវធ្វើឡើងដោយការប្រើប្រាស់ method ឈ្មោះ find() និង findOne() ។ ពោលគឺស្រដៀងគ្នានឹងការប្រើប្រាស់បញ្ជា SELECT ក្នុងការស្រង់យកទិន្នន័យនៅក្នុង table ទាំងឡាយមកប្រើ នៅក្នុងមូលដ្ឋានទិន្នន័យដែលប្រើភាសា SQL ដែរ។
ដោយឡែក បើសិនជាយើងចង់ស្រង់យកទិន្នន័យដែលជា document ណាមួយ នៅខាងដើមគេនៅក្នុង collection ណាមួយមកប្រើ យើងត្រូវប្រើប្រាស់ method ឈ្មោះ find_one() ដោយធ្វើដូចខាងក្រោមនេះ៖
from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
x = mycol.find_one()
print(x)
លើសពីនេះទៀត បើសិនជាយើងចង់ស្រង់យកទិន្នន័យដែលជា document ទាំងអស់នៅក្នុង collection ណាមួយ មកប្រើការ យើងចាំបាច់ត្រូវប្រើប្រាស់ method ឈ្មោះ find() ដូចខាងក្រោមនេះ៖
from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
for x in mycol.find():
print(x)
មួយវិញទៀត យើងក៏អាចប្រើប្រាស់ method ឈ្មោះ find() នេះសំរាប់ស្រង់យក ឬមិនស្រង់យក item មួយចំនួនពីបណ្តា document ទាំងឡាយដែលមាននៅក្នុង cellection ណាមួយបានដែរ ដោយធ្វើដូចខាងក្រោមនេះ៖
from pymongo import MongoClient
myclient = MongoClient("mongodb+srv://username:mypassword@cluster0-y0whw.gcp.mongodb.net/test?retryWrites=true&w=majority")
mydb = myclient["mydatabase"]
mycol = mydb["customers"]
for x in mycol.find({},{ "_id": 0 }):
print(x)
ដូចនេះ យើងសង្កេតឃើញថា ចំពោះ item ដែលយើងមិនចង់ស្រង់យកមកប្រើការ យើងអាចបិទវាចោលបាន ដោយផ្តល់តំលៃអោយទៅ key របស់វាអោយស្មើនឹងសូន្យ។ តែបើយើងចង់ជ្រើសរើសតែ item មួយចំនួនមកប្រើការវិញ យើងត្រូវផ្តល់តំលៃអោយទៅ key របស់វាស្មើនឹង 1 ៕