នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា constructor គឺ​ជា​ method ពិសេស​ម៉្យាង ដែល​មាន​ឈ្មោះ​ជា __init__ (សញ្ញា _ ជាប់​គ្នា​ពីរ​នៅ​ពី​មុខ​និង​នៅ​ពី​ក្រោយ init) ។ បើសិន​ជា method ឈ្មោះ __init__ នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ថ្នាក់​ណា​មួយ វានឹងត្រូវ call ជា​ស្វ័យប្រវត្តិ រាល់​លើក​ដែល​បណ្តា​ instance ទាំងឡាយ​ត្រូវ​បាន​បង្កើត​ឡើង​ចេញ​ពី​ថ្នាក់​នោះ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

class Area():
    pi = 3.14
 
    def __init__(self):
        print('The constructor was called.')
 
    def rectangle(self, width, height):
        area = width * height
        print('The area of the rectangle is', area)
 
instance = Area()

 

ដូចនេះ យើង​ឃើញ​ថា ការយក​ថ្នាក់​មក​ប្រើ​ដើម្បី​បង្កើត​ instance គឺ​ជា​ការតំរូវ​អោយ​បង្កើត instance ផង​និង call constructor ផង​បើ​សិន​ជា​មាន​។ ហើយ​យើង​បាន​ដឹង​ពី​សារសំខាន់​របស់ constructor ដែល​ជា​ mothod ឈ្មោះ __init__ នៅ​ពេល​ខាង​មុខ​នេះ​៕