built-in function គឺ​ជា​ function ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រួច​ជា​ស្រេច​ទុក​នៅ​ក្នុង​ built-in scope ។ ជា​លទ្ធផល យើង​អាច​យក built-in function ទៅ​ប្រើប្រា់ស់​នៅ​ក្នុង​ scope ណា​ក៏​បាន​ដែរ​។ built-in funciton សំខាន់​ៗ​មាន​ដូច​ខាង​ក្រោម​នេះ៖

 

abs() គឺ​ជា built-in function ប្រើ​សំរាប់​រក​តំលៃ​ដាច់ខាត​នៃ​ចំនួន​ណា​មួយ​។

 

a = -136
 
print('The absolute value of a is', abs(a))

 

divmod() គឺ​ជា built-in function ប្រើ​ប្រាស់​សំរាប់​គណនា​រក​ផលចែក​និងសំណល់​រវាង​ចំនួន​ពីរ​។

 

a = 10.5
b = 3.14
print(divmod(a,b))

 

len() គឺ​ជា built-in function ប្រើ​សំរាប់​រាប់ element ឬ key នៅ​ក្នុង​វត្ថុ​ដែល​ជា container ណា​មួយ​។

 

mixed_list = [100, 1.5, 'profit', True]
mixed_dict = {'name': 'Kosal', 'age': 35, 'gender': 'male'}
 
print(len(mixed_list))
print(len(mixed_dict))

 

max() គឺ​ជា built-in function ប្រើ​សំរាប់​រក element, key, ឬ​វត្ថុ​ដែល​ធំ​ជាង​គេ​បំផុត​។

 

mixed_list = [100, 1.5, 3.14, 1000]
mixed_dict = {'name': 'Kosal', 'age': 35, 'gender': 'male'}
 
print(max(mixed_list))
print(max(mixed_dict))
print(max(1.05, 15))

 

round() គឺ​ជា built-in function ប្រើ​សំរាប់​កែ​ចំនួន​ពិត​អោយ​ទៅ​ជា​ចំនួនគត់​។

 

sale = 1000.33
print(round(sale))

 

sorted() គឺ​ជា built-in function ប្រើ​សំរាប់​ចំឡង​យក​កំរង​ឬ key នៅ​ក្នុង​កំរង dictionary ណា​មួយ មក​បង្កើត​ជា​កំរង list ថ្មី​មួយ​ទៀត​ដែល​មាន​ element ត្រូវ​បាន​តំរៀប​តាម​លំដាប់​ថ្នាក់​ពី​តូច​ទៅ​ធំ​។

 

value_list = [100, 0.5, 1.34, 200]
mixed_dict = {'C': 100, 'B': 'Python', 'A': True}
 
print(sorted(value_list))
print(sorted(mixed_dict))

 

ALL PYTHON BUILT-IN FUNCTIONS