ការបង្កើតផ្លូវនៃផ្នែកខាងក្រោយ (backend) ស្រដៀងនឹងការបង្កើតផ្លូវនៃផ្នែកខាងមុខដែរ ក៏ប៉ុន្តែផ្លូវចូលទៅកាន់កន្លែងផ្សេងៗ នៅផ្នែកខាងក្រោយ មិនត្រូវបានបើកចំហរឡើយ យើងចាំបាច់ត្រូវបង្កើតយន្តការត្រួតពិនិត្យឈ្មោះអ្នកប្រើប្រាស់និងពាក្យសំងាត់ជាមុនសិន មុននឹងអនុញ្ញាតអោយអ្នកណាម្នាក់ចូលទៅកាន់ផ្នែកខាងក្រោយនោះ។ ហើយការបង្កើតផ្លូវចូលទៅកាន់ផ្នែកខាងក្រោយ អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
<?php
//index.php
require 'vendor/autoload.php';
$f3 = \Base::instance();
require_once('routes/index.php');
require_once('routes/admin.php');
$f3->run();
<?php
//routes/admin.php
$f3->route('GET /admin', function(){
echo 'Welcome to Backend!';
});
មួយវិញទៀត ដើម្បីអាចចូលទៅផ្នែកខាងក្រោយ តាមផ្លូវផ្សេងៗបាន យើងចាំបាច់ត្រូវបង្កើតឯកសារកំណត់ផ្លូវមួយទៀត ទុកនៅក្នុងថតដើមសំរាប់កម្មវិធី Apache មានឈ្មោះថា .htaccess ដែលនៅក្នុងនោះ យើងចាំបាច់ត្រូវសរសេរដូចខាងក្រោមនេះ៖
# Enable rewrite engine and route requests to framework
RewriteEngine On
# Some servers require you to specify the `RewriteBase` directive
# In such cases, it should be the path (relative to the document root)
# containing this .htaccess file
#
# RewriteBase /
RewriteRule ^(app|tmp)\/|\.ini$ - [R=404]
RewriteCond %{REQUEST_FILENAME} !-l
RewriteCond %{REQUEST_FILENAME} !-f
RewriteCond %{REQUEST_FILENAME} !-d
RewriteRule .* index.php [L,QSA]
RewriteRule .* - [E=HTTP_AUTHORIZATION:%{HTTP:Authorization},L]