ជាទូទៅ នៅក្នុងកម្មវិធីគេហទំព័រ ការបង្កើតផ្លូវចូលទៅកាន់ឯកសារទាំងឡាយ អាចត្រូវធ្វើឡើងនៅក្នុងឯកសារដាច់ដោយឡែក និងត្រូវស្ថិតនៅក្នុងថតមួយដាច់ដោយឡែកដែរ។ ថតសំរាប់ដាក់ឯកសារសំរាប់បង្ហាញផ្លូវទាំងឡាយ ត្រូវគេនិយមរក្សាវាទុកនៅក្នុងថតមួយមានឈ្មោះថា «routes» ។
យ៉ាងណាម៉ិញ យើងអាចបង្កើតឯកសារមួយមានឈ្មោះថា index.php ទុកនៅក្នុងថតឈ្មោះ routes ដែលនៅក្នុងកសារនោះយើងអាចបង្កើតផ្លូវជាច្រើនចូលទៅកាន់ឯកសារផ្សេងៗ ដែលមាននៅផ្នែកខាងមុខ (frontend) ដូចនៅក្នុងរូបខាងក្រោមនេះ៖
<?php
//index.php
require 'vendor/autoload.php';
$f3 = \Base::instance();
require_once('routes/index.php');
$f3->run();
<?php
//routes/index.php
$f3->route('GET /', function(){
echo 'Hello World!';
});