ជាមួយ​នឹង​កញ្ចប់ F3 Framework យើង​អាច​ប្រើប្រាស់​ទិន្នន័យ​បាន​ជា​ច្រើន​​ប្រភេទ​មាន​ដូចជា SQL, MongoDB, និង Jig ជាដើម​។ ជាកិច្ច​ចាប់​ផ្តើម ដើម្បី​ភ្ជាប់​កម្មវិធី​របស់​យើង​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ SQLite យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

$f3->set('DB', new DB\SQL('sqlite:database.sqlite'));

 

ចំពោះ​ការតភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ MySQL យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោ​ម​នេះ៖

 

$db=new DB\SQL('mysql:host=localhost;port=3306;dbname=mysqldb', 'admin',  'p455w0rD');

 

ចំណែក​ឯ​ការតភ្ជាប់​​ទៅ​នឹងមូលដ្ឋាន​​ទិន្នន័យ​ MongoDB វិញ​ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖

 

$db=new DB\Mongo('mongodb://localhost:27017','testdb');

 

បន្ទាប់​ពី​តភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ​រួច​ហើយ យើង​អាច​ស្រង់​យក​តំណរភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យទាំងនោះ នៅ​ទីណា​ក៏​បាន​ដែរ​ ដោយ​គ្រាន់​តែ​សរសេរ​ថា៖

 

$db = $f3->get('DB');