ភាសា​សំរាប់​សរសេរ​កម្មវិធី​គេហទំព័រ PHP ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កំឡុង​ឆ្នាំ 1994 ដោយ​លោក Rasmus Lerdorf ។ ហើយ​ទោះ​បី​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ ភាសា​​នេះ​បាន​និង​កំពុង​បាត់បង់​ប្រជាប្រិយភាព​បន្តិច​ម្តង​ ៗ យ៉ាងណាក្តី ក៏​នៅ​មាន​គេហទំព័រ​ជា​ច្រើន​​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ឈរ​នៅ​​លើ​មូលដ្ឋាន​នៃ​​ភាសា​មួយ​នេះ​។

 

យ៉ាងណាម៉ិញ ក្នុង​ការប្រើប្រាស់​ភាសា PHP សំរាប់​សរសេរ​កម្មវិធី​គេហទំព័រ​ទាំងឡាយ យើង​អាច​ប្រើប្រាស់កញ្ចប់ Fat-Free Framework ដែល​គេ​និយម​ហៅ​ថា F3 Framework ។ 

 

ជាកិច្ច​ចាប់ផ្តើម យើង​អាច​ប្រើប្រាស់​​កម្មវិធី composer ក្នុងការតំលើង​កញ្ចប់​មួយ​នេះ ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា៖

 

composer require bcosca/fatfree-core

 

បន្ទាប់​មក​​ទៀត ដើម្បី​បង្កើត​កម្មវិធី​ដំបូង​គេ​បង្អស់ ដោយ​ប្រើប្រាស់​កញ្ចប់ F3 Framework យើង​ចាំបាច់​ត្រូវ​បង្កើត​ឯកសារ index.php មួយ​នៅ​ក្នុង​ថត​ដើម​នៃ​កញ្ចប់​ដែល​ជា​កម្មវិធី​គេហទំព័រ​របស់​យើង ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា​៖

 

<?php
//index.php

require 'vendor/autoload.php';
$f3 = \Base::instance();

$f3->route('GET /', function() {
    echo 'Hello World!';
});

$f3->run();

 

GitHub: https://github.com/Sokhavuth/fatfree

Heroku: https://khmerweb-fatfree.herokuapp.com/