ដូចនៅក្នុងភាសា JS ដែរ បញ្ជា if នៅក្នុងភាសា PHP តំរូវអោយអនុវត្តក្រុមបញ្ជានៅក្នុងនោះក្នុងករណីកន្សោមប្រមាណវិធីដែលជាលក្ខខ័ណ្ឌផ្តល់លទ្ធផលជាតក្កអថេរ true ។ បានន័យថា នៅពេលដែលលក្ខខ័ណ្ឌនោះត្រូវបានបំពេញ។
ចំណែកឯបញ្ជា if/else វិញ តំរូវអោយអនុវត្តក្រុមបញ្ជានៅក្នុងបញ្ចា if ក្នុងករណីលក្ខខ័ណ្ឌត្រូវបានបំពេញ បើពុំនោះសោតទេ ក្រុមបញ្ជានៅក្នុងបញ្ជា else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<hea>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</hea>
<body style="font:14px/1.5 'Odor Mean Chey'">
<?php
$weekday = rand(1,7);
if(($weekday == 6) || ($weekday == 7)){
echo "ជ័យោ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍!";
}else{
echo "ថ្ងៃនេះមិនមែនជាថ្ងៃចុងសប្តាហ៍ទេ។";
}
?>
</body>
</html>
មួយវិញទៀត ក្នុងករណីមានក្រុមបញ្ជាជាច្រើនដែលត្រូវយកទៅអនុវត្តក្នុងលក្ខខណ្ឌខុសៗគ្នា យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា if/elseif/else ដោយធ្វើដូចខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<hea>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</hea>
<body style="font:14px/1.5 'Odor Mean Chey'">
<?php
$weekday = rand(1,7);
if($weekday == 1){
echo "ថ្ងៃនេះជាថ្ងៃច័ន្ទ";
}elseif($weekday == 2){
echo "ថ្ងៃនេះជាថ្ងៃអង្គារ";
}elseif($weekday == 3){
echo "ថ្ងៃនេះជាថ្ងៃពុធ";
}elseif($weekday == 4){
echo "ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍";
}elseif($weekday == 5){
echo "ថ្ងៃនេះជាថ្ងៃសុក្រ";
}else{
echo "ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍";
}
?>
</body>
</html>