Constant ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​អថេរ​ដែរ ខុស​គ្នា​នៅ​ត្រង់​ថា ឈ្មោះ​របស់ constant គ្មាន​សញ្ញា $ នៅ​ខាង​មុខ​ឡើយ ហើយ នៅ​ពេល​ត្រូវ​បាន​បង្កើត​រួច​ហើយ តំលៃ​របស់ constant នឹង​មិន​អាច​ត្រូវ​ដោះដូរ​បាន​ឡើយ​។ មួយវិញទៀត ក្រោយ​ពី​ត្រូវ​បង្កើត​ឡើង​រួច​ហើយ constant អាច​ត្រូវ​យក​ទៅ​ប្រើ​នៅ​ក្នុង​ដែនកំណត់​ណា​ក៏​បាន​ដែរ​។

 

ដើម្បី​បង្កើត constant យើង​ចាំបាច់​យក​ក្បួន​មាន​ស្រាប់​ឈ្មោះ define() មក​ប្រើ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

<!DOCTYPE html>
<html>
  <hea>
    <link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
  </hea>
  <body style="font:14px/1.5 'Odor Mean Chey'">

    <?php
      define("PI", 3.14, true);
      
      function myFunc() {
        echo "តំលៃ​របស់ PI គឺ៖ ".PI;
      }
       
      myFunc();
    ?>

  </body>
</html>

 

នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ យើង​សង្កេត​ឃើញ​ថា ក្បួន​មាន​ស្រាប់​ឈ្មោះ define() ត្រូវការ​ដំណឹង​ចំនួន ៣ ក្នុង​ការបង្កើត constant ។ ដំណឹង​ទី​មួយ​គឺ​ជា​ឈ្មោះរបស់ constant ដែល​ត្រូវ​បង្កើត ដែល​ភាគ​ច្រើន​គេនិយមសរសេរ​ជា​អក្សរ​ធំ​ ដំណឹង​ទី ២ គឺ​ជា​តំលៃ​របស់​ constant និង​ដំណឹង​មិន​ចាំបាច់​ទី ៣ ដែល​ជា​តក្កអថេរ ture ឬ false ប្រើ​សំរាប់​កំណត់​អោយ​ឈ្មោះ​ជា​អក្សរ​តូច​របស constant ខុស​ពី​ឈ្មោះ​ជា​អក្សរ​ធំ​ឬ​យ៉ាង​ណា​នោះ​៕