នៅ​ក្នុង​ការសរសេរ​កម្មវិធី​គេហទំព័រ មាន​ពេល​ខ្លះ​យើង​ចង់​កែ​ឬ​បំប្លែង​ទិន្នន័យ​ប្រភេទ​ផ្សេង​ៗ អោយ​ទៅ​ជា​ទិន្នន័យ​ក្នុង​ប្រភេទ​ដែល​យើង​ត្រូវការ​ក្នុង​ការដោះស្រាយ​បញ្ហា​។ ឧទាហរណ៍ ដូច​ជា​ការកែ​ទិន្នន័យ​ដែល​ជា​ពាក្យ​ "999" អោយ​ទៅ​ជា​លេខ 999 ជាដើម​។ មាន​ន័យ​ថា យើង​ចង់​កែ​ពាក្យ "999" ដែល​មាន​ប្រភេទ​ជា​ប្រយោគ​នៅ​ក្នុង​ភាសា PHP អោយ​ទៅ​ជា​លេខ 999 មាន​ប្រភេទ​ជា​ចំនួន​គត់​នៅ​ក្នុង​ភាសា PHP ។ ការធ្វើ​ដូចនេះ ភាសា​អង់គ្លេស​ហៅ​ថា type casting ដែល​អាច​ត្រូវ​ធ្វើ​ឡើង​ដូច​ខាង​ក្រោម​នេះ៖

 

<!DOCTYPE html>
<html>
  <hea>
    <link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
  </hea>
  <body style="font:14px/1.5 'Odor Mean Chey'">

    <?php
      $str = "999";

      //កែ​​ពាក្យ «999» អោយ​​ទៅ​ជា​ចំនួនគត់​ 999
      $width = (int) $str;
      echo 'លេខ​ដែល​​បាន​មក​​ពី​ការកែ​ពាក្យ «999» គឺ៖ '.$str.'<br>';
      echo 'បន្ទាប់​ពី​ត្រូវ​បាន​កែ​រួច​លេខ 999 មាន​ប្រភេទ​ជា '.gettype($width);
    ?>

  </body>
</html>

 

នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ ការកែ​ទិន្នន័យ​ដែល​ជា​ពាក្យ​ថា «999» អោយ​ទៅ​ជា​លេខ 999 ត្រូវ​ធ្វើ​ឡើង​ដោយ​សរសេរ​ថា (int) ។ លើស​ពី​នេះ​ទៀត ក្រៅ​ពី​ការកែ​អោយ​ទៅ​ជា​ចំនួន​គត់ យើង​អាច​កែ​ទិន្នន័យ​ទាំងឡាយ​ អោយ​ទៅ​ជា​ទិន្នន័យ​មាន​ប្រភេទ​ផ្សេង​ៗ​ ដូច​ខាង​ក្រោម​នេះ៖

 

  • (int), (integer) - កែ​អោយ​ទៅ​ជា​ចំនួនគត់
  • (bool), (boolean) - កែ​អោយ​ទៅ​ជា​តក្កវត្ថុ
  • (float), (double), (real) - កែ​អោយ​ទៅ​ជា​ចំនួន​ពិត
  • (string) - កែ​អោយ​ទៅ​ជា​ប្រយោគ
  • (array) - កែ​អោយ​ទៅ​ជា​កំរង
  • (object) - កែ​អោយ​ទៅ​ជា​វត្ថុ
  • (unset) - កែ​អោយ​ទៅ​ជា NULL

 

យ៉ាងណាម៉ិញ ដើម្បី​ធ្វើការផ្ទៀងផ្ទាត់​មើល​ពី​ប្រភេទ​នៃ​ទិន្នន័យ​ផ្សេង​ៗ យើង​អាច​យក​ក្បួន​មាន​ស្រាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​មក​ប្រើ៖

 

  • is_int() - បញ្ជាក់​ពី​ប្រភេទ​ចំនួន​គត់
  • is_float() - បញ្ជាក់​ពី​ប្រភេទ​ចំនួន​ពិត
  • is_bool() - បញ្ជាក់​ពី​​ប្រភេទ​តក្កអថេរ
  • is_string() - បញ្ជាក់​ពី​ប្រភេទ​ប្រយោគ
  • is_array() - បញ្ជក់​ពី​ប្រភេទ​កំរង
  • is_object() - បញ្ជាក់​ពី​ប្រភេទ​វត្ថុ