ស្រដៀងនឹងភាសា JS ដែរ ប្រភេទនៃទិន្នន័យនៅក្នុងភាសា PHP មានដូចខាងក្រោមនេះ៖
- ចំនួនគត់ (Integer)
- ចំនួនពិត (Float)
- តក្កអថេរ (Boolean)
- មោឃៈអថេរ (NULL)
- ប្រយោគ (String)
- កំរង (Array) វត្ថុ (Object)
- ធនធាន (Resource)
<!DOCTYPE html>
<html>
<hea>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</hea>
<body style="font:14px/1.5 'Odor Mean Chey'">
<?php
//បង្កើតចំនួនគត់
$sale = 9999;
echo "ទិន្នន័យជាចំនួនគត់ឈ្មោះ \$sale: ".$sale."<br>";
//បង្កើតចំនួនពិត
$width = 175.25;
echo "ទិន្នន័យជាចំនួនពិតឈ្មោះ \$width: ".$width."<br>";
//បង្កើតតក្កអថេរ
$on = true;
echo "ទិន្នន័យជាតក្កអថេរឈ្មោះ \$on: ".$on."<br>";
//បង្កើតប្រយោគ
$welcome = "ស្វាគមន៍មកកាន់កម្មវិធី PHP!";
echo "ទិន្នន័យជាប្រយោគឈ្មោះ \$welcome: ".$welcome."<br>";
//បង្កើតកំរង
$weekdays = array('ច័ន្ទ','អង្គារ','ពុធ','ព្រហស្បតិ៍','សុក្រ','សៅរ៍','អាទិត្យ');
echo var_dump($weekdays)."<br>";
//បង្កើតថ្នាក់នៃវត្ថុ
class Motobike {
function Motobike() {
$this->model = "Honda";
}
}
//បង្តើតវត្ថុដែលជាសិស្សនៃថ្នាក់ Motobike
$myMotobike = new Motobike();
echo "ម៉ូតូរបស់ខ្ញុំម៉ាក៖ ".$myMotobike->model;
?>
</body>
</html>
នៅក្នុងកម្មវិធីខាងលើនេះ យើងសង្កេតឃើញថា ចំណុចខុសគ្នារវាងភាសា PHP និងភាសា JS ក្នុងការយកទិន្នន័យសិស្សមកប្រើ គឺនៅក្នុងភាសា PHP ការយកទិន្នន័យសិស្ស (instance data) មកប្រើត្រូវធ្វើឡើងដោយប្រើប្រាស់ប្រមាណសញ្ញា -> ចំណែកឯនៅក្នុងភាសា JS គឺត្រូវប្រើប្រមាណសញ្ញាចុច «.» ។ យើងនឹងធ្វើការសិក្សាពីការបង្កើតថ្នាក់និងវត្ថុយ៉ាងលំអិតនៅពេលខាងមុខនេះ៕