មុន​នឹង​អាច​បង្កើត​កម្មវិធី Django ណាមួយ យើង​ចាំបាច់​ត្រូវ​បង្កើត​គំរោង​ Django មួយ​​ជា​មុន​សិន ដោយ​ធ្វើ​អោយ​បរិដ្ឋាន​សិប្បនិមិត្ត​មាន​សកម្មភាព​ ហើយ​​សរសេរ​នៅ​លើ​បង្អួច terminal ថា៖

 

django-admin startproject mysite

 

ពាក្យ​ថា mysite គឺ​ជាឈ្មោះ​នៃ​គំរោង Django របស់​យើង តែ​យើង​ក៏​អាច​ប្រើ​ពាក្យ​ខុស​ពី​នេះ​បាន​​ដែរ​។ យ៉ាងណាម៉ិញ ក្រោយ​ពី​បង្កើត​គំរោង​ mysite នេះ​រួច​ហើយ ថត​សំរាប់​កម្មវិធី Django របស់​យើង​​មាន​ទំរង់​ដូច​ខាង​ក្រោម​នេះ៖

 

 

ក្រោយ​ពី​មាន​គំរោង​ Django មួយ​រួច​ហើយ យើង​អាច​បង្កើត​កម្មវធី Django មាន​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ ដោយ​ចូល​ទៅ​ក្នុង​ថត mysite និង​សរសេរ​នៅ​លើ​បង្អួច terminal ថា​៖

 

python manage.py startapp blog

 

ពាក្យ​ថា blog គឺ​ជា​ឈ្មោះ​នៃ​កម្មវិធី​ Django ដាច់​ដោយ​ឡែក​មួយ​នៅ​ក្នុង​គំរោង​ Django ខាង​លើ​។ ហើយ​គ្រប់​កម្មវិធី​ Django អាច​​មាន​ឈ្មោះ​ជា​អ្វី​ក៏​បាន​ដែរ វា​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​យើង​។​ មួយវិញទៀត យើង​ត្រូវ​ធ្វើ​ការកត់​សំគាល់​ថា​គំរោង Django និង​កម្មវិធី Django គឺ​ជា​រឿង​ពី​រ​ខុស​គ្នា​ ដោយ​ហេតុ​ថា​ នៅ​ក្នុង​គំរោង​ Django មួយ ​អាច​មាន​កម្មវិធី Django តូច​ៗ​ជា​ច្រើនទៀត​​នៅ​ក្នុង​នោះ​។