នៅ​ក្នុង​មេរៀន​មុន យើង​បានបង្កើត​ក្បាល​គេហទំព័រ​របស់​យើង​រួចហើយ ហើយ​នៅ​ក្នុង​នោះ​មាន​ម៉ឺនុយ​សំរាប់​ចុច​ចូល​ទៅ​កាន់​ទំព័រ​គ្រប់គ្រង​របស់​​ប្រព័ន្ធ Django ។ ក៏ប៉ុន្តែ មុន​នឹង​​អាច​ចូល​ទៅ​ទំព័រ​នោះ​​បាន យើង​ចាំបាច់​ត្រូវ​បញ្ចូល​ឈ្មោះ​​និង​ពាក្យ​សំងាត់​របស់​អ្នក​ប្រើប្រាស់​​ណា​ម្នាក់​ ដែល​មាន​នៅ​ក្នុង​តារាងទិន្នន័យ​នៃ​អ្នក​ប្រើប្រាស់​។

 

តាមធម្មតា នៅ​ពេល​ដែល​យើង​បង្កើត​កម្មវិធី Django ណាមួយ កញ្ចប់​នេះ​នឹង​បង្កើត​មូលដ្ឋាន​ទិន្នន័យ SQLite មួយ​អោយ​យើង​រួច​ជា​ស្រេច​។ ក៏ប៉ុន្តែ បើ​យើង​ចង់​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​ណា​ផ្សេង​ខុស​ពី​នេះ​ មាន​ដូច​ជា​មូលដ្ឋាន​ទិន្នន័យ PostreSQL ជាដើម យើង​ចាំបាច់​ត្រូវ​ធ្វើ​ការកែ​តំរូវ​នៅ​ក្នុង​ឯកសារ settings.py នៅ​ក្នុង​ថត mysite ។ លើស​ពី​នេះ​ទៀត កញ្ចប់ Django ក៏​អនុញ្ញាត​អោយ​យើង​អាច​ប្រើប្រាស់​មូដ្ឋាន​ទិន្នន័យ​ពីរ​ខុស​គ្នា​បាន​​ដែរ ពោល​គឺ​មូលដ្ឋាន​ទិន្នន័យ​មួយបែប មាន​ដូចជា SQLite ជាដើម សំរាប់​ការអភិវឌ្ឍ​កម្មវិធី​គេហទំព័រ​​និង​ការសាកល្បង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង (development phase) និងមួយបែបទៀត​​មាន​ដូច PostgrSQL ជាដើម​សំរាប់​ការប្រើប្រាស់​កម្មវិធី​គេហទំព័រ​ជាផ្លូវការ​នៅ​លើ​ប្រព័ន្ធ Heroku (production phase) ។

 

ក្នុងករណី​យើង​ចង់​ប្រើប្រាស់​មូលដ្ខាន​ទិន្នន័យ​ពីរ​ខុស​គ្នា​នៅ​ក្នុង​កម្មវិធី​គេហទំព័រ​​របស់​យើង យើង​ចាំបាច់​ត្រូវ​បង្កើត​ការភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ​ពីរ​យ៉ាង​ខុស​គ្នា​។ ជាទូទៅ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​និយម​បង្កើត​ឯកសារ​ setting.py ពីរ​ខុស​គ្នា គឺ​មួយ​ជា​ឯកសារ .setting.py សំរាប់​ការតភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង​ពេល​អភិវឌ្ឍ​ន៍​កម្មវិធី​គេហទំព័រ និង​មួយ​ទៀត​គឺជា​ឯកសារ settings.py សំរាប់​ការ​តភ្ជាប់​ទៅនឹង​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​បណ្តាញ​ Internet ។

 

import os
from pathlib import Path

# Build paths inside the project like this: BASE_DIR / 'subdir'.
BASE_DIR = Path(__file__).resolve().parent.parent


# Quick-start development settings - unsuitable for production
# See https://docs.djangoproject.com/en/3.2/howto/deployment/checklist/

# SECURITY WARNING: keep the secret key used in production secret!
SECRET_KEY = 'django-insecure-^600f@y^42j=f^shx@g64pt#&y7!yu$%a-79j^x5ua7-9bh9#l'

# SECURITY WARNING: don't run with debug turned on in production!
DEBUG = True

ALLOWED_HOSTS = ['*']

# Application definition

INSTALLED_APPS = [
    'django.contrib.admin',
    'django.contrib.auth',
    'django.contrib.contenttypes',
    'django.contrib.sessions',
    'django.contrib.messages',
    'django.contrib.staticfiles',
]

MIDDLEWARE = [
    'django.middleware.security.SecurityMiddleware',
    'django.contrib.sessions.middleware.SessionMiddleware',
    'django.middleware.common.CommonMiddleware',
    'django.middleware.csrf.CsrfViewMiddleware',
    'django.contrib.auth.middleware.AuthenticationMiddleware',
    'django.contrib.messages.middleware.MessageMiddleware',
    'django.middleware.clickjacking.XFrameOptionsMiddleware',
    'whitenoise.middleware.WhiteNoiseMiddleware',
]

ROOT_URLCONF = 'mysite.urls'

TEMPLATES = [
    {
        'BACKEND': 'django.template.backends.django.DjangoTemplates',
        'DIRS': ['blog/templates'],
        'APP_DIRS': True,
        'OPTIONS': {
            'context_processors': [
                'django.template.context_processors.debug',
                'django.template.context_processors.request',
                'django.contrib.auth.context_processors.auth',
                'django.contrib.messages.context_processors.messages',
            ],
        },
    },
]

WSGI_APPLICATION = 'mysite.wsgi.application'


# Database
# https://docs.djangoproject.com/en/3.2/ref/settings/#databases

DATABASES = {}

import dj_database_url 

DATABASES['default'] =  dj_database_url.config()

# Password validation
# https://docs.djangoproject.com/en/3.2/ref/settings/#auth-password-validators

AUTH_PASSWORD_VALIDATORS = [
    {
        'NAME': 'django.contrib.auth.password_validation.UserAttributeSimilarityValidator',
    },
    {
        'NAME': 'django.contrib.auth.password_validation.MinimumLengthValidator',
    },
    {
        'NAME': 'django.contrib.auth.password_validation.CommonPasswordValidator',
    },
    {
        'NAME': 'django.contrib.auth.password_validation.NumericPasswordValidator',
    },
]


# Internationalization
# https://docs.djangoproject.com/en/3.2/topics/i18n/

LANGUAGE_CODE = 'en-us'

TIME_ZONE = 'Asia/Phnom_Penh'

USE_I18N = True

USE_L10N = True

USE_TZ = True


# Static files (CSS, JavaScript, Images)
# https://docs.djangoproject.com/en/3.2/howto/static-files/

STATIC_URL = '/static/'

STATIC_ROOT = os.path.join(BASE_DIR, 'staticfiles')

STATICFILES_STORAGE = 'whitenoise.storage.CompressedManifestStaticFilesStorage'

STATICFILES_DIRS = [
    BASE_DIR / "static",
]

# Default primary key field type
# https://docs.djangoproject.com/en/3.2/ref/settings/#default-auto-field

DEFAULT_AUTO_FIELD = 'django.db.models.BigAutoField'

try:
    from .setting import *
except:
    pass

 

DEBUG = True
ALLOWED_HOSTS = ['localhost']
DATABASES = {
    'default': {
        'ENGINE': 'django.db.backends.sqlite3',
        'NAME': BASE_DIR / 'db.sqlite3',
    }
}

 

នៅ​លើ​បន្ទាត់​លេខ 65, 67, 69 នៃ​ឯកសារ​ settings.py គឺ​ជាតភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ PostgreSQL មាន​នៅ​លើ​ប្រព័ន្ធ Heroku ។ ការតភ្ជាប់​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​​ម៉ូឌុល dj_database_url  និង psycopg2 ដែល​យើង​ត្រូវ​តំឡើង​វា​នៅ​ក្នុង​បរិដ្ឋាន​សិប្បនិមិត្ត​របស់​យើង និង​បញ្ជូល​ទៅ​ក្នុង​ឯកសារ​ requirements.txt ។

 

ជាចុងក្រោយ ដើម្បី​បង្កើត Superuser នៅ​ក្នុង​កំព្យូទ័រ​របស់​យើង យើង​គ្រាន់​សរសេរថា python manage.py createsuperuser នៅ​លើ​បង្អួច terminal គឺ​ជាការស្រេច។ ហើយ​ដើម្បី​បង្កើត​ Superuser នៅ​លើ​ប្រព័ន្ធ Heroku យើង​ត្រូវ​សរសេរថា heroku run python manage.py createsuperuser --app khmerweb-blog គឺ​ជា​ការស្រេច​៕

 

Heroku: https://khmerweb-blog.herokuapp.com/