កំហុសដែលកើតមានឡើងនៅក្នុងកម្មវិធី Express.js ដែលមានលក្ខណៈបន្តបន្ទាប់ (synchronous) ត្រូវទទួលយកជាស្វ័យប្រវត្តិដោយប្រព័ន្ធ Express.js ។ ក៏ប៉ុន្តែ ចំពោះកំហុសដែលកើតមានឡើងនៅក្នុងកម្មវិធីមានលក្ខណៈមិនបន្តបន្ទាប់ (asynchronous) យើងចាំបាច់ត្រូវទទួលយកកំហុសនោះបញ្ជូនអោយទៅប្រព័ន្ធ Express.js ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
/* ./routes/index.js */
import express from 'express'
const index = express.Router()
let data = {}
index.get('/',(req,res,next)=>{
data.message = ''
res.render('base',data)
})
index.post('/',(req,res,next)=>{
let page = req.body.page
Promise.resolve().then(()=>{
if(page > 3){
throw new Error('BROKEN')
}
data.message = `ទំព័រលេខ ${req.body.page}`
res.json(data)
}).catch(next)
})
export default index