រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាស្ត្រាជាច្រើនត្រូវបានបង្កើតឡើងសំរាប់ជាជំនួយដល់អ្នកអភិវឌ្ឍកម្មវិធីគេហទំព័រ Node.js ទាំងឡាយ អោយកាន់តែមានភាពងាយស្រួលក្នុងបង្កើតកម្មវិធីគេហទំព័រគ្រប់បែបយ៉ាង។ នៅក្នុងចំណោមសាស្ត្រាទាំងនោះ Express.js ត្រូវបានគេមកប្រើជាទូទៅសំរាប់បង្កើតកម្មវិធីគេហទំព័រធំៗជាច្រើន។
មុននឹងតំលើងសាស្ត្រា Express.js យើងចាំបាច់ត្រូវរៀបចំឯកសារ package.json របស់យើងអោយបានត្រឹមត្រូវជាមុនសិន ដោយសរសេរនៅលើបង្អួចខ្មៅថា៖
npm init
យើងអាចទាញយកសាស្ត្រា Express.js នេះមកតំឡើងនៅក្នុងថតដែលជាកម្មវិធីរបស់យើង ដោយសរសរថា៖
npm install express
នៅលើបង្អួចខ្មៅដែលជាកម្មវិធី Widows command prompt គឺជាការស្រេច។
បន្តាប់ពីមានឯកសារដែលជាសាស្ត្រា Express.js នៅក្នុងថតជាមួយនឹងកម្មវិធីគេហទំព័ររបស់យើងហើយ យើងអាចធ្វើការសាកល្បងបង្កើតកម្មវិធីគេហទំព័រប្រើប្រាស់សាស្ត្រា Express.js ដ៏តូចជាងគេបំផុតមូយ ដោយធ្វើដូចខាងក្រោមនេះ៖
//ការយកតម្រា Express.js មកប្រើ
import express from 'express'
const app = express()
const port = process.env.PORT || 3000
app.get('/',function(req,res) {
res.send(`កម្មវិធីគេហទំព័រដោយប្រើប្រាស់សាស្ត្រា Express!!`)
})
app.listen(port,function() {
console.log(`This program is listening to the port: ${port}`)
})