មុននឹងចាប់ផ្តើមសិក្សាពីកញ្ជប់ Nex.js យើងចាំបាច់ត្រូវតំឡើងកញ្ចប់ Next.js នេះជាមុនសិន ដោយបង្កើតថតមួយសំរាប់កម្មវិធី Next.js របស់យើង មានជាឧទារណ៍ដូចជាថត myapp ជាដើម។ បន្ទាប់មកទៀត យើងត្រូវដំណើរការកម្មវិធី Visual Studio Code របស់យើង និងចុចបើកថត myapp នេះ រួចចុច Terminal > New Terminal ។ ដើម្បីដំឡើងកម្មវិធី Next.js យើងគ្រាន់តែសរសេរនៅផ្នែក Terminal ថា៖
npm install next react react-dom
នៅក្នុងឯកសារ package.json យើងចាំបាច់ត្រូវសរសេរបន្ថែមដូចខាងក្រោមនេះ៖
{
"dependencies": {
"next": "^12.1.0",
"react": "^17.0.2",
"react-dom": "^17.0.2"
},
"scripts": {
"dev": "next dev",
"build": "next build",
"start": "next start",
"lint": "next lint"
}
}
បន្ទាប់មកទៀត យើងត្រូវបង្កើតថតមួយមានឈ្មោះថា pages ដែលនៅក្នុងនោះ យើងត្រូវបង្កើតឯកសារមួយមានឈ្មោះថា index.js រួចសរសេរកូដនៅក្នុងនោះថា៖
function HomePage() {
return <div>Welcome to Next.js!</div>
}
export default HomePage
ចុងក្រោយបង្អស់ ដើម្បីដំណើរការកម្មវិធី Next.js ខាងលើនេះ យើងគ្រាន់តែសរសេរនៅលើផ្នែក Terminal ដូចខាងក្រោមនេះ និងចុចបើក browser ចូលទៅកាន់ទំព័រដែលមានអាស័យដ្ឋានជា http://localhost:3000 គឺជាការស្រេច។
npm run dev