ការកំណត់ផ្លូវនៅក្នុងកម្មវិធី Next.js ត្រូវធ្វើឡើងតាមរយៈឈ្មោះរបស់ឯកសារនៅក្នុងថត pages ។ ជាក់ស្តែង បើសិនជាយើងបង្កើតឯកសារមួួយមានឈ្មោះថា admin.js នៅក្នុងថត pages ហើយនៅពេលដែលយើងចុច browser ចូលតាមផ្លូវ /admin កូដជាភាសា ES6 នៅក្នុងឯកសារ admin.js នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//pages/admin.js
function Admin(){
return <div>Welcome to Admin page!!</div>
}
export default Admin