កន្លងមក ការសរសេរបង្ហាញលទ្ធផលផ្សេងៗ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្បួនឈ្មោះ send នៅក្នុងសាស្ត្រា Express ។ ទន្ទឹមនឹងនេះ ដើម្បីអាចប្រើប្រាស់ភាសា HTML អោយបានគ្រប់ជ្រុងជ្រោយ យើងចាំបាច់ត្រូវប្រើប្រាស់ភាសាគំរូគេហទំព័រណាមួយ (templating language) ដើម្បីអាចបញ្ចូលទិន្នន័យទាំងឡាយ ទៅក្នុងលើទំព័រ HTML ។
នៅក្នុងចំណោមភាសាគំរូគេហទំព័រសំរាប់ប្រើប្រាសជាមួយនឹងសាស្ត្រា Express, ភាសា EJS (Effective JavaScript) មានលក្ខណៈងាយស្រួលគួរសមដែរ ព្រោះវាអនុញ្ញាតអោយយើងអាចប្រើប្រាស់ភាសា JavaScript លាយឡំជាមួយនឹងភាសា HTML បានតាមសេចក្តីត្រូវការ។
ដើម្បីអាចប្រើប្រាស់ភាសានេះបាន យើងចាំបាច់ត្រូវទាយយកកម្មវិធីរបស់ភាសានេះមកដំឡើងនៅក្នុងកម្មវិធីគេហទំព័ររប់សយើង ដោយធ្វើដូចខាងក្រោមនេះ៖
npm install ejs
បន្ទាប់ពីមានកម្មវិធី EJS រួចហើយ គ្រប់ឯកសារទាំងឡាយណាដែលត្រូវបានសរសេរជាភាសា EJS និងមានឈ្មោះ .ejs នៅខាងចុង នឹងត្រូវបកប្រែជាភាសា HTML ជាស្វ័យប្រវត្តិ នៅពេលដែលកម្មវិធីគេហទំព័រមានដំណើរការ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<!--views/base.ejs-->
<!DOCTYPE html>
<html>
<head>
<meta charset="UTF-8"/>
<meta name="viewport" content="width=device-width, initial-scale=1.0"/>
<title>Express.js Web Framework</title>
</head>
<body>
<p>ស្វាគមន៍មកកាន់កម្មវិធី Express.js!!</p>
</body>
</html>
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មុននឹងអាចអនុញ្ញាតអោយកម្មវិធី EJS បកប្រែឯកសារទាំងឡាយដែលត្រូវបានរៀបរៀងឡើងដោយប្រើប្រាស់ភាសា EJS យើងចាំបាច់ត្រូវធ្វើការកែកុនមួយចំនួននៅក្នុងឯកសារ main.js ជាមុនសិន។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការយកតម្រា Express មកប្រើ
import express from 'express'
import path from 'path'
const app = express()
const port = process.env.PORT || 3000
const __dirname = path.resolve()
//ការយកសាស្ត្រា index នៅក្នុងថត routes មកប្រើ
import index from './routes/index.js'
//កំណត់យកថតឈ្មោះ views សំរាប់រក្សាទុកឯកសារជាភាសា EJS ទាំងឡាយ
app.set('views', path.join(__dirname, 'views'))
//កំណត់យកកម្មវិធី EJS សំរាប់បកប្រែឯកសារទាំងឡាយនៅក្នុងថតឈ្មោះ views
app.set('view engine', 'ejs')
//ការយកក្បួននៅក្នុងសាស្ត្រា index មកប្រើដើម្បីឆ្លើយតបទៅនឹងសំណើរ
//ដែលមានអាស័យដ្ឋានជាទំព័រដើម
app.use('/',index)
app.listen(port,function(){
console.log(`This program is listening to the port: ${port}`)
})
បន្ទាប់មកទៀត យើងចាំបាច់ត្រូវធ្វើការកែកុននៅក្នុងឯកសារ index.js ដើម្បីអាចយកឯកសារសរសេរជាភាសា EJS មកប្រើការ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
/* ./routes/index.js */
import express from 'express'
const index = express.Router()
/* GET home page. */
index.get('/', function(req, res, next) {
res.render('base')
})
export default index