សំរាប់​កម្មវិធី​គេហទំព័រ នៅ​ពេល​ដែល​អ្នក​ចូលមើល​ចុច​ចង់​មើល​ទំព័រ​ណា​មួយ អាស័យដ្ឋាន​ (URL) របស់​ទំព័រ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​គេហទំព័រ​ដើម្បី​ពិនិត្យ​និង​ធ្វើការឆ្លើយតប​ដ៏​សម​ស្រប​ណា​មួយ។ ហើយ​ជាទូទៅ ការឆ្លើយតប​​គឺ​ជាការបង្ហាញ​ព័ត៌មាន​​​​ដែល​ទាក់ទង​និង​អាស័យដ្ឋាននោះ​នៅ​លើ​ browser ។

 

មួយវិញទៀត យន្តការពិនិត្យ​​​​មើល​អាស័យដ្ឋាន​ដើម្បី​​ធ្វើការឆ្លើយតប​​​ដ៏​សម​ស្រប​​ណា​មួយ​នោះ​ ត្រូវ​គេ​​ហៅ​​​​ជា​ភាសា​អង់គ្លេសថា routing ដែល​យើង​អាច​ប្រើ​ពាក្យ​ខ្មែរ​ថា ការកំណត់ផ្លូវ សំរាប់បកប្រែ​ពាក្យ​នេះ​​បាន​ ពីព្រោះយន្តការនេះមានលក្ខណៈ​ដូច​ជា​ការកំណត់​ផ្លូវ​ទៅ​កាន់ឯកសារ​ណា​មួយដែរ​។

 

យ៉ាងណាម៉ិញ ការកំណត់ផ្លូវ​ចូលទៅ​កាន់ឯកសារណា​មួយ អាចត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ក្បួន​ឈ្មោះ Router() នៃ​សាស្ត្រា Express នៅក្នុង​ឯកសារ​ដែល​ជា​សាស្ត្រា​​ដាច់​ដោយ​ណាមួយ​បាន ដោយ​ធ្វើ​​ដូច​ខាង​ក្រោម​នេះ៖

 

/* ./routes/index.js */
import express from 'express'
const index = express.Router()
 
/* GET home page. */
index.get('/', function(req, res, next) {
  res.send('Welcome to index page!!')
})
 
export default index

 

//ការយក​តម្រា Express.js មកប្រើ
import express from 'express'

const app = express()
const port = process.env.PORT || 3000
 
//ការយក​សាស្ត្រា index នៅ​ក្នុង​ថត routes មក​ប្រើ
import index from './routes/index.js'

//ការយក​ក្បួន​នៅ​ក្នុង​សាស្ត្រា index មក​ប្រើ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​
//ដែល​មានអាស័យដ្ឋានជា​ទំព័រ​ដើម                                        
app.use('/',index) 
 
app.listen(port,function(){
    console.log(`This program is listening to the port: ${port}`)
})