ផ្លូវមានប៉ារ៉ាមែ៉ត គឺជាបណ្តាផ្លូវទាំងឡាយណា ដែលនៅក្នុងនោះមានផ្នែកខ្លះត្រូវប្រែប្រួលទៅតាមកាលៈទេសៈខុសៗគ្នា។ មួយវិញទៀត នៅក្នុងកម្មវិធី Next.js ដើម្បីបង្កើតផ្លូវមានប៉ារ៉ាម៉ែតទាំងឡាយភ្ជាប់ទៅនឹងក្បួនផ្សេងៗនៅក្នុងឯកសារណាមួយ យើងចាំបាច់ត្រូវដាក់ឈ្មោះអោយឯកសារនោះដោយមានសញ្ញា [ ] នៅអមសងខាង។ ឧទាហរណ៍ យើងចង់បង្កើតផ្លូវមានប៉ារា៉ម៉ែតមួយមានទំរង់ជា /post/[pid] យើងចាំបាច់ត្រូវបង្កើតថតនិងឯកសារមួយមានទំរង់ជា pages/post/[pid].js ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//pages/post/[id].js
import {useRouter} from 'next/router'
const Post = () => {
const router = useRouter()
const {pid} = router.query
return <p>Post: {pid}</p>
}
export default Post