ដើម្បី​ស្រង់​យកទិន្នន័យ​ពី​ក្នុង​តារាង​​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MySQL យើង​ចាំបាច់​ត្រូវប្រើប្រាស់​បញ្ជា «SELECT» នៃ​ភាសា SQL ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "SELECT * FROM customers";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើបន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT * FROM customers"; គឹ​ជាការរៀបចំ​បញ្ជា​នៃ​ភាសា SQL ដើម្បី​ស្រង់​យក​ទិន្នន័យ​ទាំងអស់​ពី​ក្នុង​តារាង customers នៃ​មូលដ្ឋាន​ទិន្នន័យ MySQL ។

 

នៅ​លើ​បន្ទាត់​លេខ 16 ការសរសេរថា console.log(result); គឹ​ជាការសរសេរ​បង្ហាញ​នៅ​លើ​បង្អួច​ខ្មៅ​នូវ​ទិន្នន័យ​ដែល​ត្រូវ​បាន​ស្រង់​ចេញ​ពី​តារាង​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MySQL ។

 

យ៉ាងណាម៉ិញ ដើម្បីស្រង់យកទិន្នន័យ​នៅ​ក្នុង​ក្រឡាឈរ​មួយ​ចំនួន យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​បញ្ជា «SELECT» រួម​នឹង​ឈ្មោះ​របស់​ក្រឡាឈរ​ដែល​ត្រូវ​ស្រង់​យ​ក​ទិន្នន័យ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "SELECT ឈ្មោះ, អាស័យដ្ឋាន FROM customers";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើ​បន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT ឈ្មោះ, អាស័យដ្ឋាន FROM customers"; គឺ​ជាការរៀបចំ​បញ្ជា​នៃ​ភាសា SQL ដើម្បី​ស្រង់​យក​ទិន្នន័យ​ពី​ក្នុង​ក្រឡាឈរ​ «ឈ្មោះ» និង​ក្រឡាឈរ «អាស័យដ្ឋាន» នៃ​តារាង​ customers នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MySQL ៕