ក្នុងករណីដែល​យើងចង់កែប្រែ​ទិន្នន័យ​ណា​មួយ​ នៅក្នុង​តារាង​ទិន្នន័យ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់បញ្ជា «UPDATE» និង​បញ្ជា «SET» នៃ​ភាសា SQL ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  var sql = "UPDATE customers SET ឈ្មោះ = 'ទិន សុខាវុធ' WHERE ឈ្មោះ = 'សុខាវុធ'";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log('ទិន្នន័យ​ ' + result.affectedRows + "  ក្រឡាដេក​ត្រូវ​បាន​កែប្រែ​");
  });
});

 

នៅ​លើ​បន្ទាត់​លេខ 12 ការសរសេរ​ថា var sql = "UPDATE customers SET ឈ្មោះ = 'ទិន សុខាវុធ' WHERE ឈ្មោះ = 'សុខាវុធ'"; គឺ​ជាកាកែប្រែ​ទិន្នន័យ​ដែល​មាន​ឈ្មោះ​ជា «សុខាវុធ» អោយ​ទៅ​ជា​ទិន្នន័យ​ដែល​មានឈ្មោះជា «ទិន សុខាវុធ» វិញ​៕