បណ្តាកម្មវិធី Node.js ទាំងឡាយ​អាច​ប្រើប្រាស់​​មូលដ្ឋាន​ទិន្នន័យ MySQL សំរាប់​រក្សាទុក​នូវ​ទិន្នន័យ​គ្រប់​យ៉ាង​នៅ​លើ​​បណ្តាញ Internet ។ មូយវិញទៀត MySQL ជាមូលដ្ឋាន​ទិន្នន័យ​ដ៏​មានប្រជាប្រិយភាពនិងប្រកបដោយ​សុវត្ថិភាពមួយ ដែល​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាងទូលំទូលាយបំផុត​​​​នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​។

 

ជាកិច្ចចាប់ផ្តើម ដើម្បីអាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នេះបាន យើងចាំបាច់​ត្រូវ​ទាញយក​ផ្នែក​ទន់ MySQL មក​តំលើង​នៅ​ក្នុង​កំព្យូទ័រ​របស់យើង ដោយ​ចូល​ទៅកាន់អាស័យដ្ឋាននេះ https://dev.mysql.com/downloads/windows/installer/8.0.html ។

 

ក្រោយ​ពី​មាន​ផ្នែកទន់ MySQL ​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​ហើយ យើង​ចាំបាច់​ត្រូវ​ទាញយក​និងតំលើង​សាស្ត្រា mysql មួយទៀតដែល​មាន​នាទី​​ជា driver អាច​អនុញ្ញាត​អោយ​បណ្តា​កម្មវិធី Node.js ទាំងឡាយ​ភ្ជាប់​ទំនាក់ទំនងទៅនឹង​​មូលដ្ឋាន​ទិន្នន័យ MySQL ។ ដើម្បី​ទាញយក​និង​តំលើង​សាស្ត្រា mysql ​យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

c:\myapp\npm install mysql

 

ក្រោយ​ពី​មាន​អ្វី​ៗ​សព្វគ្រប់​អស់​ហើយ យើង​អាច​ចាប់​ផ្តើម​​សរសេរ​កម្មវិធី Node.js ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹងមូលដ្ឋាន​ទិន្នន័យ MySQL ដោយ​ធ្វើដូច​ខាងក្រោម​នេះ៖

 

នៅ​លើបន្ទាត់លេខ 1 ការសរសេរថា var mysql = require('mysql'); គឺ​ជា​ការយកសាស្ត្រា mysql មក​ប្រើការ​សំរាប់​ភ្ជាប់​ទំនាក់ទំនងជាមួយ​នឹង​មូលដ្ឋានទិន្នន័យ MySQL ។

 

នៅ​លើ​បន្ទាត់លេខ 3 ការសរសេរ​ថា var con = mysql.createConnection({ គឺ​ជាការរៀបចំ​តំណរភ្ជាប់ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ MySQL ។

 

នៅ​លើបន្ទាត់​លេខ 9 ការសរសេរ​ថា con.connect(function(err) { គឺជាការ​តភ្ជាប់​ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ MySQL ៕