ដើម្បីលុប​ទិន្នន័យ​ដែលជាឯកសារ​ណា​មួយ​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB យើង​ចាំបាច់ត្រូវ​ប្រើប្រាស់​វិធី​ឈ្មោះ deleteOne() ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
 
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
  if (err) throw err;
  var dbo = db.db("mydb");
  
  var myquery = { ឈ្មោះ: 'ទិន សុខាវុធ' };
  dbo.collection("customers").deleteOne(myquery, function(err, obj) {
    if (err) throw err;
    console.log("ឯកសារ​ចំនួន ១ ត្រូវ​បាន​លុប​");
    db.close();
  });
});

 

នៅ​លើបន្ទាត់លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: 'ទិន សុខាវុធ' }; គឺ​ជាការកំណត់​យក​ទិន្នន័យ​ដែលជា​ឯកសារ​មាន «ឈ្មោះ» ជា «ទិន សុខាវុធ» ជា​ឯកសារ​ដែល​ត្រូវ​លុប​ចោល​។

 

នៅ​លើបន្ទាត់លេខ 9 ការសរសេរ​ថា dbo.collection("customers").deleteOne(myquery, function(err, obj) { គឺ​ជាការ​យក​វិធី​ឈ្មោះ deleteOne() មក​ប្រើប្រាស់​ក្នុង​គោលបំណង​លុប​ឯកសារ​ដែល​មាន​​ «ឈ្មោះ» ជា «ទិន សុខាវុធ» ចេញ​ពី​បណ្តុំ​ទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb ។

 

លើសពី​នេះទៀត បើ​សិន​ជា​យើង​ចង់​លុប​ទិន្នន័យ​លើ​សពី​មួយ យើង​ចាំបាច់​ត្រូវប្រើប្រាស់​វិធី​ឈ្មោះ deleteMany() ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
 
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
  if (err) throw err;
  var dbo = db.db("mydb");
  
  var myquery = { ឈ្មោះ: /^ស/ };
  dbo.collection("customers").deleteMany(myquery, function(err, obj) {
    if (err) throw err;
    console.log(obj.result.n + " ឯកសារត្រូវ​បានលុប");
    db.close();
  });
});

 

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: /^ស/ }; គឺ​ជាការកំណត់ការលុប​នូវ​រាល់​បណ្តាទិន្នន័យ​ដែលជា​ឯកសារ​ទាំងឡាយ​ណា​មាន «ឈ្មោះ» ចាប់​ផ្តើមដោយ​អក្សរ «ស» ។

 

នៅ​លើ​បន្ទាត់​លេខ 9 ការសរសេរ​ថា dbo.collection("customers").deleteMany(myquery, function(err, obj) { គឺ​ជាការ​យក​វិធី​ឈ្មោះ deleteMany() មកប្រើ​​ ក្នុង​គោលបំណង​លុបនូវ​រាល់បណ្តាទិន្នន័យ​ទាំងឡាយ​ណាដែលមាន «ឈ្មោះ» ចាប់ផ្តើម​ដោយ​អក្សរ «ស» នៅ​ក្នុង​បណ្តុំទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb ៕