ដើម្បីជ្រើសរើសយក​ទិន្នន័យ​ដ៏ជាក់លាក់ណាមួយ យើងចាបាច់​ត្រូវ​ប្រើបញ្ជា «SELECT» រួម​ជាមួយ​នឹង​បញ្ជា «WHERE» នៃ​ភាសា SQL ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "SELECT * FROM customers WHERE ឈ្មោះ = 'សុខាវុធ'";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើ​បន្ទាត់​លេខ 13 ការសរសេរថា var sql = "SELECT * FROM customers WHERE ឈ្មោះ = 'សុខាវុធ'"; គឺ​ជាការរៀបចំ​បញ្ជា​នៃ​ភាសា SQL ក្នុង​គោលបំណងស្រង់យកទិន្នន័យ​មួយ​ស្ថិត​នៅក្នុង​ក្រឡាឈរ «ឈ្មោះ» និង​ដែលជា​ពាក្យ​ថា «សុខាវុធ» នៅ​ក្នុង​តារាង customers នៃមូលដ្ឋាន​ទិន្នន័យ MySQL ។

 

មួយវិញទៀត បើ​សិន​ជា​យើងស្រង់​យកទិន្នន័យ​ទាំងឡាយ​ណា​ដែល​ជា​ពាក្យ​ចាប់​ផ្តើម​ដោយ​អក្សរ​ណា​មួយ យើងអាច​ប្រើប្រាស់​សញ្ញា % ដោយ​ធ្វើដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "SELECT * FROM customers WHERE ឈ្មោះ LIKE 'ស%'";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើ​បន្ទាត់​លេខ 13 ការសរសេរថា var sql = "SELECT * FROM customers WHERE ឈ្មោះ LIKE 'ស%'"; គឺ​ជាការរៀបចំ​នូវ​បញ្ជា​ជាភាសា SQL មួយ ក្នុង​គោលបំណង​ស្រង់​យក​បណ្តា​ទិន្នន័យ​ទាំងឡាយ​ណាដែល​មាន «ឈ្មោះ» ចាប់​ផ្តើម​ដោយ​អក្សរ «ស» នៅ​ក្នុង​តារាង​ទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb ។

 

យ៉ាងណាម៉ិញ ក្នុងករណីដែល​កម្មវិធី​ Node.js របស់​យើង​តំរូវ​អោយ​​អ្នកប្រើប្រាស់​សរសេរពាក្យ​ផ្សេង​ៗ​ដើម្បី​ស្រង់​យក​ទិន្នន័យ​ដោយ​ខ្លួន​គេផ្ទាល់ យើង​ចាំបាច់​ត្រូវកែ​ពាក្យ​ទាំងនោះអោយ​មាន​លក្ខណៈ​ជាពាក្យ «escaped» ក្នុង​គោល​បំណង​បង្កា​នូវ​រាល់គោលបំណងអក្រក់​ទាំងឡាយ​ចង់​បំផ្លាញ​មូលដ្ឋាន​ទិន្នន័យ ​ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var name = 'ន%';
  var sql = "SELECT * FROM customers WHERE ឈ្មោះ LIKE " + mysql.escape(name);
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើបន្ទាត់លេខ 13 ការសរសេរ​ថា var name = 'ន%'; គឺ​ជាការជ្រើសរើស​យក​តួអក្សរ «ន» ជា​តួ​អក្សរ​សំរាប់​ស្រង់​យកទិន្នន័យ​ទាំងឡាយ​ដែល​ចាប់​ផ្តើម​ដោយ​តួ​អក្សរ​នេះ​។

 

នៅ​លើបន្ទាត់​លេខ 14 ការសរសេរថា mysql.escape(name) គឺ​ជាការ​កែ​តំលៃ​នៃ​អថេរ name ដែល​ជា​តួអក្សរ «ន%» អោយ​មាន​លក្ខណៈ​ជា escaped ៕