សាស្ត្រាមានស្រាប់ url ត្រូវបានគេយកមកប្រើប្រាស់សំរាប់ចំឡងយកផ្នែកផ្សេងៗនៃអាស័យដ្ឋានរបស់គេហទំព័រ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var url = require('url');
var adr = 'http://localhost:8080/default.htm?year=2017&month=february';
var q = url.parse(adr, true);
console.log(q.host); //returns 'localhost:8080'
console.log(q.pathname); //returns '/default.htm'
console.log(q.search); //returns '?year=2017&month=february'
var qdata = q.query; //returns an object: { year: 2017, month: 'february' }
console.log(qdata.month); //returns 'february'
ដូចនេះ យើងឃើញថា ដើម្បីចំលងយកផ្នែកផ្សេងៗនៃអាស័យដ្ឋានរបស់គេហទំព័រណាមួយ យើងចាំបាចត្រូវប្រើវិធីឈ្មោះ parse() នៅក្នុងសាស្ត្រា url ។ ជាលទ្ធផល អាស័យដ្ឋានដែលជាទំព័រដើមរបស់គេហទំព័រ ត្រូវបានចំឡងទុកនៅក្នុងសម្បត្តិឈ្មោះ q.host, អាស័យដ្ឋានរបស់ទំព័រផ្សេងទៀត ត្រូវបានចំលងទុកក្នុងសម្បត្តិ q.pathname, ចំណែកឯកន្សោម query ត្រូវបានចំលងទុកក្នុងសម្បត្តិ q.search, ចុងក្រោយបង្អស់សំណុំនៃកន្សោម query ត្រូវបានរក្សាទុកក្នុងសម្បត្តិ q.query ។
មួយវិញទៀត នៅក្នុងកម្មវិធី Node.js នៅពេលដែលអ្នកប្រើប្រាស់ចុចបើកទំព័រណាមួយ អាស័យដ្ឋានរបស់ទំព័រនោះនឹងត្រូវចំឡងទុកនៅក្នុងវត្ថុម៉្យាងដែលជាព័ត៌មាននៃសំណើររបស់អ្នកប្រើប្រាស់ ហើយដែលជាទូទៅ គេនិយមប្រើពាក្យថា req (request) ជាឈ្មោះរបស់វត្ថុនោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ
var http = require('http');
var url = require('url');
http.createServer(function (req, res) {
var q = url.parse(req.url, true);
var filepath = q.pathname;
res.writeHead(200, {'Content-Type': 'text/html'});
res.write(filepath);
return res.end();
}).listen(8080);
នៅលើបន្ទាត់លេខ 5 ការសរសេរថា req.url គឹជាការចំលងយកអាស័យដ្ឋានដែល browser កំពុងបើក និងដែលត្រូវបានរក្សាទុកជាសម្បត្តិឈ្មោះ url របស់វត្ថុ req ដែលជាព័ត៌មាននៃសំណើររបស់អ្នកប្រើប្រាស់៕