នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB នៅ​​ពេល​ស្រង់​យកទិន្នន័យ​មក​ប្រើការ យើងអាច​កំណត់​ចំនួន​ទិន្នន័យ​បាន​ ដោយ​ប្រើប្រាស់​វិធី​ឈ្មោះ limit() ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោមនេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
 
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
  if (err) throw err;
  var dbo = db.db("mydb");
  
  dbo.collection("customers").find().limit(3).toArray(function(err, result) {
    if (err) throw err;
    console.log(result);
    db.close();
  });
});

 

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា dbo.collection("customers").find().limit(3).toArray(function(err, result) { គឺ​ជាការ​ប្រើ​វិធី​ឈ្មោះ limit() ដើម្បី​ស្រង់​យក​ទិន្នន័យ​ដែល​ជា​ឯកសារ​ចំនួន​ ៣ នៅ​ក្នុង​បណ្តុំទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb យក​មក​ប្រើប្រាស់​៕