បើសិនជា​យើង​ចង់​កំណត់​ចំនួន​ទិន្នន័យ​ជា​អតិបរមា ​ដែល​ត្រូវ​ស្រង់យក​មក​ប្រើការ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​បញ្ជា «LIMIT» នៃ​ភាសា SQL ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  var sql = "SELECT * FROM customers LIMIT 5";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើ​បន្ទាត់លេខ 12 ការសរសេរ​ថា var sql = "SELECT * FROM customers LIMIT 5"; គឺ​ជា​ការរៀបចំ​បញ្ជា​ជា​ភាសា SQL ក្នុង​គោល​បំណង​ស្រង់​យក​ទិន្នន័យ​ជាអតិបរមា​ចំនួន ៥ ក្រឡាដេក​នៅ​ខាង​ដើម​គេ នៅ​ក្នុង​តារាង customers ។

 

មួយវិញទៀត បើ​សិន​ជា​យើង​ចង់​ស្រង់យក​ទិន្នន័យ​ជាអតិបរមា​មួយ​ចំនួន រាប់​ចាប់​ពី​ក្រឡាដេក​ណា​មួយ​នៅ​ក្នុង​តារាង​ទិន្នន័យ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​បញ្ជា «OFFSET» នៃ​ភាសា SQL ដោយ​ធ្វើដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  var sql = "SELECT * FROM customers LIMIT 5 OFFSET 2";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log(result);
  });
});

 

នៅ​លើបន្ទាត់លេខ 12 ការសរសេរថា var sql = "SELECT * FROM customers LIMIT 5 OFFSET 2"; គឺ​ជារៀបចំ​បញ្ជា​នៃ​ភាសា SQL ក្នុង​គោលបំណង​ស្រង់​យក​ទិន្នន័យ​ជាអតិបរមា​ចំនួន ៥ ក្រឡាដេក ដោយ​រាប់​ចាប់​ក្រឡាដេក​ទី ៣​ ឡើង​ទៅ​ នៅ​ក្នុង​តារាង​ទិន្នន័យ customers ៕