បើសិនជា​យើងចង់លុប​តារាង​ទិន្នន័យ​ណា​មួយ​ចេញពី​មូលដ្ឋាន​ទិន្នន័យ​ យើងចាំបាច់​ត្រូវ​ប្រើប្រាស់​បញ្ជា «DROP TABLE» នៃ​ភាសា SQL ដោយ​ធ្វើដូចខាងក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "DROP TABLE customers";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log('តារាង​ទិន្នន័យ​ត្រូវ​បានលុប​ចោល');
  });
});

 

នៅ​លើបន្ទាត់​លេខ 13 ការសរសេរ​ថា var sql = "DROP TABLE customers"; គឺ​ជាការរៀប​ចំ​បញ្ជា​ជា​ភាសា​​ SQL មួយ ក្នុង​គោលបំណង​លុប​តារាង​ទិន្នន័យ customers ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ mydb ។

 

យ៉ាងណាម៉ិញ បើយើងមិនប្រាកដថា​តារាងទិន្នន័យ​ដែល​យើង​ចង់​លុបនោះ​ តើ​មាន​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​ឬ​យ៉ាងណានោះ ហើយ​ដើម្បី​ជៀសវាង​កុំអោយ​កំហុស​ឆ្គង​កើតមានឡើង​នោះ យើង​ចាំបាច់ត្រូវ​ប្រើប្រាស់​បញ្ជា «IF EXISTS» នៃ​ភាសា SQL ដោយ​ធ្វើដូច​ខាងក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "DROP TABLE IF EXISTS customers";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log('តារាង​ទិន្នន័យ​ត្រូវ​បានលុប​ចោល');
  });
});

 

នៅ​លើបន្ទាត់​លេខ 13 ការសរសេរ​ថា var sql = "DROP TABLE IF EXISTS customers"; គឺ​ជា​ការរៀបចំ​បញ្ជា​នៃភាសា SQL ដើម្បី​លុប​តារាង​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា customers ក្នុង​ករណី​ដែល​តារាង​ទិន្នន័យ​នេះ​មាន​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ mydb ៕