ដើម្បី​បញ្ចូល​ទិន្នន័យ​ចូល​ទៅ​ក្នុងតារាង​ទិន្នន័យ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​បញ្ជា «INSERT INTO» នៃ​ភាសា SQL ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ('ក្រុមហ៊ុន​ទំនិញ​ខ្មែរ', 'ផ្លូវ​លេខ ៧៧')";
  con.query(sql, function (err, result) {
    if (err) throw err;
    console.log("1 record inserted");
  });
});

 

 

នៅ​លើបន្ទាត់លេខ 13 ការសរសេរថា var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ('ក្រុមហ៊ុន​ទំនិញ​ខ្មែរ', 'ផ្លូវ​លេខ ៧៧')"; គឺ​ជាការ​រៀបចំ​បញ្ជានៃ​ភាសា SQL មួយ​ក្នុង​គោលបំណងបញ្ចូល​ទិន្នន័យ​មួយ​ក្រឡាដេកចូល​ទៅ​ក្នុង​តារាងទិន្នន័យ​ឈ្មោះ customers ។

 

ចំណែកឯនៅ​លើ​បន្ទាត់លេខ 14 វិញ ការសរសេរថា con.query(sql, function (err, result) { គឺ​ជាការ​យក​បញ្ជា​នៃ​ភាសា SQL នៅ​លើ​បន្ទាត់​លេខ 13 មក​អនុវត្ត​ដើម្បី​បញ្ចូល​ទិន្នន័យ​មួយ​បន្ទាត់​ដេក​ចូល​ទៅ​ក្នុង​តារាង customers ។

 

លើ​ស​ពី​នេះ​ទៀត បើ​សិន​ជា​យើង​មាន​ទិន្នន័យ​ជាច្រើនក្រឡាដេក​ត្រូវបញ្ចូល​ទៅ​ក្នុង​តារាង​ទិន្នន័យ យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var mysql = require('mysql');
 
var con = mysql.createConnection({
  host: "localhost",
  user: "root",
  password: "mypassword",
  database: "mydb"
});
 
con.connect(function(err) {
  if (err) throw err;
  console.log("Connected!");
  var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ?";
  var values = [
    ['សុខាវុធ','ផ្លូវ​លេខ​ ១៧'],
    ['នីរ័ត្ន','ផ្លូវ​លេខ ១៦'],
    ['សុវណ្ណ','ផ្លូវ​លេខ ១៩'],
    ['ផល្លា','ផ្លូវលេខ ២០'],
    ['សុគន្ធ','ផ្លូវ​លេខ ២១']
  ];
  con.query(sql, [values], function (err, result) {
    if (err) throw err;
    console.log("Number of records inserted: " + result.affectedRows);
  });
});

 

នៅ​លើបន្ទាត់លេខ 13 ការសរសេរថា var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ?"; គឺ​ជាការ​បង្កើត​បញ្ជា​នៃ​ភាសា SQL មួយ​​ដើម្បី​បញ្ចូល​ទិន្នន័យ​ជាច្រើន​ក្រឡាដេក​ចូល​ទៅ​ក្នុង​តារាង​ទិន្នន័យ​ឈ្មោះ customers ។

 

ចាប់​ពីបន្ទាត់​លេខ 14 រហូត​ដល់​បន្ទាត់​លេខ 20 គឺ​ជាការ​បង្កើត​កំរង​មួយ​​មាន​ឈ្មោះថា​ values ដែល​មាន​ធាតុ​ជា​កំរង​មួយ​ចំនួន​ទៀត​ដែល​ជា​ទិន្នន័យ​​ត្រូវ​បញ្ចូល​ទៅ​ក្នុង​តារាង​ទិន្នន័យ​។

 

នៅ​លើបន្ទាត់​លេខ 21 ការសរសេរ​ថា con.query(sql, [values], function (err, result) { គឺ​ជាការបញ្ចូល​ទិន្នន័យ​ដែលជា​ធាតុ​របស់​កំរង values ចូល​ទៅ​ក្នុង​តារាង​ទិន្នន័យ​ឈ្មោះ customers ៕