នៅក្នុងមូលដ្ឋានទិន្នន័យ MongoDB បើសិនជាយើងចង់កែប្រែទិន្នន័យដែលជាឯកសារណាមួយ យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ updateOne() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
var myquery = { ឈ្មោះ: "សុខាវុធ" };
var newvalues = { $set: {ឈ្មោះ: "ទិន សុខាវុធ", អាស័យដ្ឋាន: "ផ្ទះលេខ ៩០០" } };
dbo.collection("customers").updateOne(myquery, newvalues, function(err, res) {
if (err) throw err;
console.log("ឯកសារចំនួន ១ ត្រូវបានកែប្រែ!");
db.close();
});
});

នៅលើបន្ទាត់លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: "សុខាវុធ" }; គឺជាការកំណត់យកទិន្នន័យដែលជាឯកសារមាន «ឈ្មោះ» ជា «សុខាវុធ» មកកែប្រែ។
នៅលើបន្ទាត់លេខ 9 ការសរសេរថា var newvalues = { $set: {ឈ្មោះ: "ទិន សុខាវុធ", អាស័យដ្ឋាន: "ផ្ទះលេខ ៩០០" } }; គឺជាការកំណត់ការកែប្រែនៃទិន្នន័យដែលត្រូវយកមកកែប្រែ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា dbo.collection("customers").updateOne(myquery, newvalues, function(err, res) { គឺជាការស្រង់យកទិន្នន័យដែលត្រូវបានកំណត់នៅបន្ទាត់លេខ 8 យកមកកែប្រែអោយទៅជាទិន្នន័យមានទំរង់ដូចការកំណត់នៅលើបន្ទាត់លេខ 9 ។
យ៉ាងណាម៉ិញ បើសិនជាយើងមានបំណងចង់កែប្រែទិន្នន័យលើសពីមួយ យើងចាំបាច់ត្រូវយកវិធីឈ្មោះ updateMany() មកប្រើ ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
var myquery = { ឈ្មោះ: /^ស/ };
var newvalues = {$set: {អាស័យដ្ឋាន: "ផ្លូវលេខ ២០០៤"} };
dbo.collection("customers").updateMany(myquery, newvalues, function(err, res) {
if (err) throw err;
console.log(res.result.nModified + " ឯកសារត្រូវបានកែប្រែ");
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: /^ស/ }; គឺជាការកំណត់ការស្រង់បណ្តាយកទិន្នន័យទាំងឡាយណាដែលមាន «ឈ្មោះ» ចាប់ផ្តើមដោយអក្សរ «ស» មកកែប្រែ។
នៅលើបន្ទាត់លេខ 9 ការសរសេរថា var newvalues = {$set: {អាស័យដ្ឋាន: "ផ្លូវលេខ ២០០៤"} }; គឺជាការកំណត់ការកែប្រែ «អាស័យដ្ឋាន» របស់ទិន្នន័យដែលត្រូវយកមកកែប្រែ អោយទៅជាពាក្យថា «ផ្លូវលេខ ២០០៤» វិញ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា dbo.collection("customers").updateMany(myquery, newvalues, function(err, res) { គឺជាការយកវិធីឈ្មោះ updateMany() មកប្រើ ក្នុងគោលបំណងស្រង់យករាល់បណ្តាទិន្នន័យទាំងឡាយណាដែលមាន «ឈ្មោះ» ចាប់ផ្តើមដោយអក្សរ «ស» យកមកកែប្រែ។ ជាលទ្ធផល «អាស័យដ្ឋាន» របស់ទិន្នន័យដែលជាឯកសារចំនួនពីរត្រូវបានកែប្រែអោយទៅជាពាក្រថា «ផ្លូវលេខ ២០០៤» វិញ៕