ដើម្បីស្រង់យកទិន្នន័យនិងតំរៀបទិន្នន័យទាំងនោះទៅតាមតួអក្សរពី «ក» ដល់ «អ» យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះថា sort() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
var mysort = {ឈ្មោះ:1};
dbo.collection("customers").find().sort(mysort).toArray(function(err, result){
if (err) throw err;
console.log(result);
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា var mysort = {ឈ្មោះ:1}; គឺជាការបង្កើតសំណុំមួយដែលនឹងជាកត្តាតំរូវអោយទិន្នន័យដែលត្រូវស្រង់យកមកប្រើប្រាស់ ត្រូវតំរៀបទៅតាម «ឈ្មោះ» ចាប់ពីអក្សរ «ក» ដល់អក្សរ «អ» ។
នៅលើបន្ទាត់លេខ 9 ការសរសេរថា dbo.collection("customers").find().sort(mysort).toArray(function(err, result){ គឺជាការយកវិធីឈ្មោះ sort() មកប្រើប្រាស់ដោយផ្តល់ដំណឹងអោយវា ជាសំណុំ mysort ដែលត្រូវបានបង្កើតឡើងនៅបន្ទាត់លេខ 9 ។ ជាលទ្ធផល ទិន្នន័យដែលត្រូវបានស្រង់មក ត្រូវបានតំរៀបទៅតាមតួអក្សរនៃ «ឈ្មោះ» ចាប់ពីអក្សរ «ក» រហូតដល់អក្សរ «អ» ។
ផ្ទុយមកវិញ បើសិនជាយើងចង់តំរៀបទិន្នន័យដែលត្រូវបានស្រង់យកប្រើប្រាស់តាមលំដាប់លំដោយបញ្រ្ចាសមកវិញ ពោលគឺតំរៀបទៅតាមតួអក្សរចាប់ពី «អ» ដល់ «ក» មកវិញ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
var mysort = {ឈ្មោះ:-1};
dbo.collection("customers").find().sort(mysort).toArray(function(err, result){
if (err) throw err;
console.log(result);
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា var mysort = {ឈ្មោះ:-1}; គឺជាការបង្តើតសំណុំមួយដែលជាកត្តាកំណត់អោយការតំរៀបទិន្នន័យដែលត្រូវស្រង់យកមកប្រើប្រាស់ ត្រូវធ្វើឡើងទៅតាម «ឈ្មោះ» ដោយចាប់ពីអក្សរ «អ» មកអក្សរ «ក» ៕