ដើម្បីស្រង់យកទិន្នន័យដែលជាឯកសារនៅខាងដើមគេបំផុត យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ findOne() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
dbo.collection("customers").findOne({}, function(err, result) {
if (err) throw err;
console.log(result.ឈ្មោះ);
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា dbo.collection("customers").findOne({}, function(err, result) { គឺជាការប្រើប្រាស់វិធីឈ្មោះ findOne() ដើម្បីស្រង់យកទិន្នន័យដែលជាឯកសារនៅខាងដើមគេបំផុតនៅក្នុងបណ្តុំទិន្នន័យ custormers នៃមូលដ្ឋានទិន្នន័យ mydb ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា console.log(result.ឈ្មោះ); គឺជាការសរសេរបង្ហាញនៅលើបង្អួចខ្មៅនូវទិន្នន័យដែលត្រូវបានស្រង់យកមក ហើយដែលជា «ឈ្មោះ» ។
ដើម្បីស្រង់យកទិន្នន័យទាំងអស់ ចេញពីបណ្តុំទិន្នន័យណាមួយ យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ find() គឺដូចគ្នាទៅនឹងបញ្ជា SELECT * នៅក្នុងភាសា SQL ដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
dbo.collection("customers").find({}).toArray(function(err, result) {
if (err) throw err;
console.log(result);
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា dbo.collection("customers").find({}).toArray(function(err, result) { គឺជាការប្រើប្រាស់វិធីឈ្មោះ find() ដើម្បីស្រង់យកទិន្នន័យទាំងអស់ ដែលជាឯកសារមាននៅក្នុងបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា console.log(result); គឺជាការសរសេរបង្ហាញនៅលើបង្អួចខ្មៅនូវទិន្នន័យដែលត្រូវបានស្រង់យកមកទាំងអស់។
មួយវិញទៀត បើសិនជាយើងចង់ស្រង់យកតែផ្នែកខ្លះៗនៃទិន្នន័យដែលមាននៅក្នុងបណ្តុំទិន្នន័យមកប្រើការ យើងចាំបាច់ត្រូវធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
if (err) throw err;
var dbo = db.db("mydb");
dbo.collection("customers").find({},{projection:{ _id:0,ឈ្មោះ:0}}).toArray(function(err, result){
if (err) throw err;
console.log(result);
db.close();
});
});
នៅលើបន្ទាត់លេខ 8 ការសរសេរថា dbo.collection("customers").find({},{projection:{ _id:0,ឈ្មោះ:0}}).toArray(function(err, result){ គឺជាការស្រង់ផ្នែកខ្លះនៃទិន្នន័យដែលមិនមែនជា _id និង ឈ្មោះ មកប្រើការ៕