នៅក្នុងកម្មវិធី Node.js យើងអាចបង្កើតក្បួនខ្នាតនិងទិន្នន័យមួយចំនួនរក្សាទុកនៅក្នុងឯកសារណាមួយ ទុកយកមកប្រើនៅក្រោយទៀត នៅក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណាម៉ិញ ឯកសារដែលយើងបានរក្សាទុកនោះ ត្រូវគេអោយឈ្មោះថាជា module ដែលយើងអាចបកប្រែមកជាភាសាខ្មែរថា សាស្ត្រា ។ ហើយដើម្បីបង្កើតសាស្ត្រាណាមួយ យើងអាចធ្វើដូចខាងក្រោមនេះ៖
exports.myDateTime = function () {
return Date();
};
ដូចនេះ យើងឃើញថាដើម្បីបង្កើតសាស្ត្រាណាមួយ យើងចាំបាច់ត្រូវបង្កើតក្បួនខ្នាតនិងឬទិន្នន័យផ្សេងៗទុកនៅក្នុងវត្ថុពិសេសម៉្យាងមានឈ្មោះថា exports ។ ហើយបើយើងរក្សាឯកសារខាងលើនេះទុក ដោយដាក់ឈ្មោះថាអ្វីមួយមានដូចជា mymodule.js ជាដើម ឈ្មោះនេះនឹងក្លាយទៅជាឈ្មោះនៃសាស្ត្រារបស់យើង។
ក្រោយពីត្រូវបានបង្កើតរួចហើយ យើងអាចយកសាស្ត្រានានាមកប្រើតាមរយៈក្បួនឈ្មោះ require ដោយធ្វើដូចខាងក្រោមនេះ៖
var http = require('http');
var dt = require('./mymodule');
http.createServer(function (req, res) {
res.writeHead(200, {'Content-Type': 'text/html'});
res.write("កាលបរិច្ឆេទនិងពេលវេលានៅពេលឥឡូវនេះគឺ: " + dt.myDateTime());
res.end();
}).listen(8080);
នៅលើបន្ទាត់លេខ 2 នៃកម្មវិធីខាងលើនេះ កាសរសេរថា var dt = require('./mymodule'); គឺជាការប្រើក្បួនឈ្មោះ require ដើម្បីយកក្បួនខ្នាតនៅក្នុងសាស្ត្រាឈ្មោះ mymodule.js មកប្រើប្រាស់នៅក្នុងកម្មវិធីខាងលើនេះ។ គួរកត់សំគាល់ថា ការសរសេរថា ./mymodule គឺជាការបញ្ជាក់ថាសាស្ត្រាឈ្មោះ mymodule.js ស្ថិតនៅក្នុងថតជាមួយនឹងកម្មវិធីខាងលើនេះ។
នៅលើបន្ទាត់លេខ 6 ការសរសេរថា dt.myDateTime() គឺជាការយកក្បួនឈ្មោះ myDateTime នៅក្នុងសាស្ត្រា mymodule.js មកប្រើប្រាស់ ដើម្បីបង្ហាញកាលបរិច្ឆេទនិងពេលវេលាក្នុងខណៈដែលកម្មវិធីខាងលើនេះកំពុងដំណើរការ៕នៅលើបន្ទាត់លេខ 6 ការសរសេរថា dt.myDateTime() គឺជាការយកក្បួនឈ្មោះ myDateTime នៅក្នុងសាស្ត្រា mymodule.js មកប្រើប្រាស់ ដើម្បីបង្ហាញកាលបរិច្ឆេទនិងពេលវេលាក្នុងខណៈដែលកម្មវិធីខាងលើនេះកំពុងដំណើរការ៕