ដែនកំណត់ (scope) គឺជាទីកន្លែងផ្សេងៗ នៅក្នុងសតិរបស់កំព្យូទ័រ ដែលមានព្រុំដែនច្បាស់លាស់។
នៅក្នុងភាសា JavaScript ទីកន្លែងនៅខាងក្រៅក្បួន ត្រូវហៅថា ដែនកំណត់ក្រៅ (global scope) ។ ហើយដើម្បីបង្កើតវត្ថុនិងឬអថេរផ្សេងៗ នៅក្នុងដែនកំណត់ក្រៅ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតកំរងនៅក្នុង ដែនកំណត់ក្រៅ
var money = [2000, 1500];
function getProfit(sale=0, purchase=0){
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺៈ '+profit);
}
getProfit(money[0], money[1]);
នៅលើបន្ទាត់លេខ 2 ការសរសេរថា var money = [2000, 1500] គឺជាបញ្ជាតម្រូវឲ្យបង្កើតកម្រងមួយមានឈ្មោះថា money ដែលជាវត្ថុស្ថិតនៅក្នុងដែនកំណត់ក្រៅ ព្រោះវាត្រូវបានបង្កើតឡើងនៅខាងក្រៅក្បួន៕