នៅក្នុង ECMAScript 6 បញ្ជាថ្មីចំនួន ៣ ត្រូវបានបង្កើតឡើងគឺ let, const, និង arrow function (ក្បួនជាសញ្ញាព្រួញ) ។ ដោយឡែក បញ្ជា let ត្រូវបង្កើតឡើងសំរាប់បង្កើតអថេរផ្សេងៗដែលមានដែនកំណត់ស្ថិតនៅក្នុងក្រុមបញ្ជា (block) ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var x = 10;
// Here x is 10
{
let x = 2;
// Here x is 2
}
// Here x is 10
ចំណែកឯបញ្ជា const វិញត្រូវប្រើប្រាស់សំរាប់កំណត់តលៃអថេរដែលនឹងមិនអាចត្រូវកែប្រែបានឡើយ។
var x = 10;
// Here x is 10
{
const x = 2;
// Here x is 2
}
// Here x is 10
រីឯក្បួនសញ្ញាព្រួញវិញ គឺគ្រាន់តែរបៀបសរសេរតាមរបៀបម៉្យាងទៀត តែប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាអោយក្បួនអោយមានតែមួយបន្ទាត់។
// ES5
var x = function(x, y) {
return x * y;
}
// ES6
const x = (x, y) => {return x * y};
បើនិយាយពី Symbol វិញ វាគឺជាប្រភេទនៃទិន្នន័យថ្មីមួយ អាចត្រូវប្រើប្រាស់សំរាប់ធ្វើជាឈ្មោះតែមួយគត់ខុសៗគ្នានៃអថេរនិងឬវត្ថុទាំងឡាយ។ ដើម្បីបង្កើតឈ្មោះតែមួយគត់ទាំងនោះ យើងត្រូវយកក្បួនមានស្រាប់ Symbol() មកប្រើដូចខាងក្រោមនេះ៖
let sym1 = Symbol();
let sym2 = Symbol();
let sym3 = Symbol();