try/catch/finally គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា try និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា catch ក្នុងករណីមានភាពមិនប្រក្រតីកើតមានឡើង ហើយតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា finally ក្នុងគ្រប់ករណីណាក៏ដោយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
try{
var myDate = new Date();
myDate.etMonth();
}catch(exception){
console.log('ភាពមិនប្រក្រតីប្រភេទ '+exception.name+' បានកើតមានឡើង');
}finally{
console.log('បញ្ជានេះត្រូវយកទៅអនុវត្តក្នុងគ្រប់ករណីទាំងអស់។');
}
នៅលើបន្ទាត់លេខ 6 ការសរសេរថា finally គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា finally នោះ ក្នុងគ្រប់ករណីទាំងអស់ ទោះជាមានភាពមិនប្រក្រតីកើតមានឡើង ឬមិនកើតមានឡើងក៏ដោយ៕