return គឺ​ជា​បញ្ជា​​ដែល​ត្រូវ​យក​ទៅ​​ប្រើ​នៅ​ក្នុង​ក្បួន សម្រាប់​បញ្ចប់​ការអនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​ក្បួន និង​បញ្ជូន​វត្ថុ​និង​ឬ​អថេរ​ណា​មួយ ទៅ​​កាន់​កន្លែង​ដែល​ក្បួន​ត្រូវ​បាន​យក​ទៅ​ប្រើ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

function displayProfit(sale, purchase){
  var profit = sale - purchase;
   
  //ការប្រើ​បញ្ជា​​ return
  return profit;
}
 
//ការយក​ក្បួន​ឈ្មោះ displayProfit មក​ប្រើ
var result = displayProfit(1000, 900);
 
console.log('វត្ថុ​និង​ឬ​អថេរ​ដែល​ក្បួន​បញ្ជូន​មក​គឺៈ ' + result);

 

នៅ​លើ​បន្ទាត់​លេខ 5 ការ​សរសេរ​ថា return profit គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បញ្ចប់​ការអនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​ក្បួន​ឈ្មោះ displayProfit និង​បញ្ជូន​អថេរ​ឈ្មោះ​ profit ទៅ​កាន់​កន្លែង​ដែល​ក្បួន​នោះ​ ត្រូវ​បាន​យក​ទៅ​ប្រើ​។

 

នៅ​លើ​​បន្ទាត់​លេខ 9 ការសរសេរ​ថា var result = displayProfit(1000, 900) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​ក្បួន​ឈ្មោះ​ displayProfit មក​ប្រើ ដោយ​ផ្តល់​ដំណឹង​ជា​លេខ 1000 និង 900 ឲ្យ​ទៅ​ដំណាង sale និង​ដំណាង​​ purchase រៀង​គ្នា​។ ជា​លទ្ធផល​ ក្បួន​នោះ​បាន​បញ្ជូន​អថេរ​​មួយ​ដែល​ជា​លេខ 100 ទៅ​កាន់​កន្លែង​ដែល​ក្បួន​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​។ អថេរ​​ដែល​ក្បួន​នោះ​បញ្ជូន​មក​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ឈ្មោះ result ៕